ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនភា្លមៗ ក្រោយពីមានការភ្ញាក់ផ្អើលថា ជននេះបានព្យាយាមចាប់បង្ខំកុមារី អាយុ៩ឆ្នាំម្នាក់រំលោភសេពសន្ថវៈកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣ មេសា នៅចំណុចចម្ការចេកខាងក្រោយផ្ទះ ស្ថិតក្នុងឃុំបាយដំរាំ ស្រុកបាណន់ ។
តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះរិន ម៉ាប់ ហៅទូច អាយុ១៩ឆ្នាំ នៅឃុំបាយដំរាំ ស្រុកបាណន់។ រីឯក្មេងស្រីរងគ្រោះឈ្មោះប.ច.ណ អាយុ៩ឆ្នាំ នៅឃុំកើតហេតុខាងលើ ។ មន្ត្រីសមត្ថកិច្ចនិយាយថា ម្ដាយរបស់កុមារីរងគ្រោះបានដើរទៅប្រទះឃើញកូនស្រីគាត់យំក្នុងចំការចេកក្រោយផ្ទះ ដែលជននេះកំពុងចាប់រំលោភទៅលើកូនរបស់គាត់ ហើយពេលឃើញគាត់ ជននេះបានលើកខោរត់ ទើបមានការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។
អ្នកស្រីយុត ធី អាយុ៣៤ឆ្នាំ ត្រូវជាម្ដាយ របស់ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅយប់នោះផ្ទះរបស់គាត់មានធ្វើបុណ្យ ហើយមានចាក់ធុងបាសរាំកម្សាន្ត និងមានផឹកស៊ីតិចតូចផងគ្រានោះកូនស្រីគាត់បានដើររើសសម្បកកំប៉ុង ។ លុះយប់ជ្រៅពិធីរាំរែកបានបញ្ចប់ តែមិនឃើញកូនស្រីក៏បានដើររក ដោយឆួលពិលទៅខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ ស្រាប់តែឃើញកូនស្រីឈរយំម្នាក់ឯងទាំងខ្លួនអាក្រាត ។ លុះសួរនាំទើបនាងប្រាប់ថា ឈ្មោះទូចបានចាប់រំលោភនាង ក៏មានការភ្ញាក់ផ្អើលប្ដឹងសមត្ថកិច្ចភ្លាមៗតែម្ដង ។
នៅចំពោះមុខ ជនសង្ស័យឈ្មោះរិន ម៉ាប់ ហៅទូច បានបដិសេធចំពោះដែលថា ខ្លួនបានចាប់រំលោភក្មេងស្រីនោះ តែជននេះបានសារភាពថា ខ្លួនគ្រាន់តែចាប់នាងស្រាតខោហើយក៏ដើរចេញវិញ ។ ប៉ុន្តែចម្លើយរបស់កុមារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជននេះបានប្រាប់ឲ្យនាងទៅរើសសម្បកកំប៉ុងនៅក្នុងចម្ការចេកនោះ ។ លុះពេលនាងដើរចូលទៅ ជននេះដើរតាមក្រោយរួចចាប់នាងសួរថាបើឲ្យគេរួមភេទចាំគេឲ្យប្រាក់១ម៉ឺនរៀល តែនាងបានប្រកែកមិនយល់ព្រម ទើបជននេះបង្ខំចាប់នាងដោះខោអាវ។ នាងបញ្ជាក់ថា ពេលនោះនាងយំ ហើយឈ្មោះទូចបានគំរាមកុំឲ្យយំ និងកុំប្រាប់នរណាឱ្យដឹង បើមិនដូច្នេះទេនឹងត្រូវច្របាច់.កសម្លាប់ចោលឥឡូវនេះ ។ នាងបន្ថែមថា ជននេះបានប្រាប់ឲ្យនាងឈរទប់គល់ឈើ រួចក៏ស្រាតខោ រួមភេទពីក្រោយយ៉ាងអមនុស្សធម៌ ។ ពេលកំពុងធ្វើសកម្មភាព ស្រាប់តែម្ដាយនាងឆួលពិលចំ ជននេះក៏លើកខោរត់ចេញបាត់ទៅ ។
លោកប៊ុត សំបូរ អធិការនគរបាលស្រុកបាណន់បានឲ្យដឹងដែរថា ក្រោយកើតហេតុសមត្ថកិច្ចមួលដ្ឋានរបស់លោកបានតាមចាប់ខ្លួនជននេះបានភ្លាមៗ ។លោកនិយាយថា តាមការបំភ្លឺថា ជននេះកំពុងធ្វើសកម្មភាពតែមិនទាន់ស៊ីជំរៅទេ ហើយក៏ត្រូវម្ដាយតាមទាន់ ទើបជននេះរត់តែម្ដង ។ លោកបន្តថា ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តហើយក្រោយពីមានបទបញ្ជារបស់លោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ