ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៦​នាក់​​នាំគ្នា​​ផឹក​ស្រា​ប៉ះ​ចំ​ស្រា​ផ្តាច់​​ព្រលឹង​ស្លា.ប់​ម្នាក់ និង​ម្នាក់​​​កំពុង​​ព្យា​បាល​

12 ឆ្នាំ មុន

ខេត្ត​ប​ន្ទាយមានជ័យ ៖ ​បុរស​២​នាក់​ក្នុង​ចំណោម​​គ្នីគ្នា​​៦​នាក់​ បាន​នាំគ្នា​​ផឹក​ស្រា.សចាប់​ពី​ម៉ោង​​៨​ព្រឹក​រហូត​​ដល់​​ម៉ោ​ង​៤​និង​​៣០​ នាទី​​​ល្ងាច​ថ្ងៃទី​​១៨ ​មីនា ​២​​០​១២ ​​ស្រាប់តែ​ស្លា.ប់​​ម្នាក់ និង​ម្នាក់​ទៀត​​​​កំពុង​សម្រាក​ព្យាបាល​​នៅ​មណ្ឌល​សុខ​ភាព​​ស្រះ​ជីក ស្ថិតក្នុងភូមិពង្រ ឃុំ​ប៉ោយ​​​ចារ ស្រុក​ភ្នំ​ស្រុក។

ខេត្ត​ប​ន្ទាយមានជ័យ ៖ ​បុរស​២​នាក់​ក្នុង​ចំណោម​​គ្នីគ្នា​​៦​នាក់​ បាន​នាំគ្នា​​ផឹក​ស្រា.សចាប់​ពី​ម៉ោង​​៨​ព្រឹក​រហូត​​ដល់​​ម៉ោ​ង​៤​និង​​៣០​នាទី​​​ល្ងាច​ថ្ងៃទី​​១៨ ​មីនា ​២​​០​១២ ​​ស្រាប់តែ​ស្លាប់​​ម្នាក់ និង​ម្នាក់​ទៀត​​​​កំពុង​សម្រាក​ព្យាបាល​​នៅ​មណ្ឌល​សុខ​ភាព​​ស្រះ​ជីក ស្ថិតក្នុងភូមិពង្រ ឃុំ​ប៉ោយ​​​ចារ ស្រុក​ភ្នំ​ស្រុក។

លោក​វរសេនីយ៍​​ត្រី ស៊ី ឌី ​អធិការ​នគរ​បាល​​ស្រុក​ភ្នំ​ស្រុក បាន​ឱ្យ​ដឹង​ថា ​បុរស​ដែល​ស្លាប់​​នោះ​ឈ្មោះ​រាជ ផាក់ អាយុ​៥៣​ឆ្នាំ ​និង​ម្នាក់​ទៀត​កំពុងសម្រាក​ព្យាបាល​​នៅ​មណ្ឌលស​ុខ​ភាព ស្រះ​ជីក ឈ្មោះ​​កេតុ ចើន អាយុ​​៤៩​ឆ្នាំ ​អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ-ឃុំ​ខាងលើ​។ ​លោក​អធិការ​នគរ​បាល​​​ស្រុក​បាន​បន្ត​ថា ​​នៅ​ថ្ងៃ​កើតហេតុ​​​បុរស​​នៅ​ក្នុង​ភូមិ​ពង្រ​ចំនួន​ពី​៥​ទៅ​៦​នាក់​ បាន​នាំគ្នា​​ផឹក​​ស្រា​.ស​មិន​ដឹង​​ជា​អស់​ប៉ុន្មាន​លីត្រ​នោះ​ទេ គឺ​​ពួកគេចាប់​ផ្តើម​​ផឹក​​ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៤​និង​​៣០​នាទី​ល្ងាច ទើប​ចប់​កម្មវិធី​បែក​ផ្លូវគ្នា​​​ទៅ​ដេករៀងៗខ្លួន តែ​​បុរស​ឈ្មោះ​រាជ ផាក់ ​បាន​ដេក​ស្លាប់ និង​បុរស​​ឈ្មោះ​កេតុ ចើន កំពុងស្ថិត​ក្នុង​ការព្យាបាល​ ប៉ុន្តែ​ក្រៅ​ពី​នោះ​ពុំ​មាន​​នរណា​​គេ​​មានប​ញ្ហា​​នោះឡើយ ។

លោក​ស៊ី ឌី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ជន​ដែល​ស្លាប់​និង​កំពុង​​ព្យាបាល​​​នេះ  មិ​ន​មែន​បណ្តាល​​​មក​ពីពុល​ស្រា​.ស​នោះទេ គឺ​បណ្តាល​​មក​ពី​ពួកគាត់​ផឹក​ស្រា​ច្រើន​ ហើយ​ជា​ប្រចាំ​ទៀត​​​ម្យ៉ាងប្រសិន​​​ជាស្រា​​.​ស​នោះ​​​មាន​​ជាតិ​ពុល​​ មិន​មែន​​រង​គ្រោះ​តែ​២​នាក់​​នោះទេ ៕