គូដណ្តឹងឌុបគ្នាដើរហៅសំបុត្រការជិះម៉ូតូលឿនបុកខឿន និងបង្គោលភ្លើងរងរបួសធ្ងន់ធ្ងរ
ខេត្តស្វាយរៀង ៖ បុរសនារីពីរនាក់គូដណ្តឹងបានរងរបួសធ្ងន់ធ្ងរបាក់ដៃ បាក់ជើង បែកមុខ បែកមាត់ បែកក្បាលផុងលលាដ៍ ដោយសារជិះម៉ូតូលឿនបុកខឿនផ្លូវកោងរួចប៉ើងទៅបុកបង្គោលភ្លើង បោកខ្លួនយ៉ាងខ្លាំងក្លា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច តាមផ្លូវក្រាលកៅស៊ូប្របមាត់ទន្លេ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង
ចែករំលែកព័តមាននេះ