ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ចូល​​​ទស្ស​នា​តាម​អ៊ីនធើរ​ណេត​របស់​កម្ម​វិធីឡូយ​9

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​ខ្សែ​វី​ដេ​អូ​ដែល​ផលិត​​ដោយ​អង្គ​ការ​ BBC Media Action ​បាន​ទទួល​ចំណាប់អារម្មណ៍​​យ៉ាង​ខ្លាំង​​​​នៅ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធើរ​ណេត ។​​ នៅ​ក្នុង​រយៈ​ពេលតែ​​​បួន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ វីដេ​អូ​​​ភ្លេង​ឡូយ៩​បាន​ទាញ​​ចំ​ណាប់​អារម្មណ៍​​​អ្នក​​ទស្ស​នា​​ចំនួន​​​​ជាង​១០.០០០​នាក់ ​នៅ​គេ​ហ​ទំ​ព័រ​​ youtube ​និង​បាន​ជំរុញ​​ឱ្យ​មាន​​​​ការ​ជជែក​ពិ​ភាក្សា​​នៅលើ​គេ​ហ​ទំព័រ​​ face-book ​។

ចម្រៀង​មួយ​បទ​ដែ​​ល​ច្រៀង​ដោយ​កញ្ញា​​មាស សុខ​សោ​ភា និង​ឌី​ជេ ឃ្លាំង​​ រួម​ទាំង​​​តា​រា​ល្បីៗ​​ ​ដែល​កំពុង​ពេញ​និ​យម​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដើម្បី​ផ្សព្វ​ផ្សាយ​​​កម្ម​វិធី​ឡូយ​៩ ​ដែល​ជា​យុទ្ធ​នា​​ការ​នៃ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​មួយ ដើម្បីជំរុញឱ្យ​មាន​ការ​​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​កិច្ច​ការ​​សង្គម​ ។

«នៅ​ក្នុង​ប្រ​ទេស​កម្ពុជា មាន​អ្នក​ប្រើ​ប្រាស់​ facebook ​​ជិត​កន្លះ​លាន​នាក់​​ធ្វើ​ការ​ប្រាស័យ​ទាក់​ទង​​គ្នា​​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម​ ​និង​
ប្រ​ព័ន្ធ​អ៊ីនធើរ​ណេត ​ដែល​ដើរ​តួនាទី​យ៉ាង​សំ​​ខាន់​​​នៅ​ក្នុង​​ការ​រៀប​ចំ​​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ» ​​នេះ​បើ​តាម​ប្រ​សាសន៍​​​របស់​​លោក Colin Spurway ​ដែល​ជា​​នាយក​​គម្រោង​​របស់​អង្គ​ការ BBC Media Action ​។

«បើទោះ​បី​ជា​ការ​ប្រើ​ប្រាស់​​​ប្រ​ព័ន្ធ​អ៊ីន​ធើរ​ណេ​ត​​ក្នុង​ប្រ​ទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ផ្អែក​តាម​​ការ​​ស្រាវ​ជ្រាវ​​របស់អង្គ​ការ BBC Media  Action ​មាន​មនុស្ស​​ចំនួន​៦​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ប្រើ​ប្រាស់​​ប្រ​ព័ន្ធ​អ៊ីន​ធើរ​ណេត ។ ចំនួន​នេះ​គឺ​មាន​ការ​កើ​ន​ឡើង​​ទ្វេ​ដង​​ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​បើ​តាម​​ការ​​ទស្ស​ន៍ទាយ​​ចំនួន​​នេះ​​​នឹង​មាន​ការ​កើ​ន​ឡើង​ជា​បន្តទៀត​ ។ អ្នក​ចូល​រួម​ដំ​បូង​​ គឺ​មាន​​សារ​សំ​ខាន់​ណាស់​សម្រាប់​​កម្ម​វិធី​​របស់យើង ។ ប្រ​ព័ន្ធ​អ៊ីនធើរ​​ណេត នឹង​ក្លាយ​​ជា​មធ្យោ​បាយ​ដ៏​សំ​ខាន់​មួយសម្រាប់​ឱ្យ​យុវ​ជន​ចូល​រួម​​នា​ពេល​​អនា​គត​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា» ។

យុទ្ធ​នា​ការ​​​​តាម​ទូរ​ទស្សន៍​​ វិទ្យុ និង​អីុន​ធើរ​ណេត​ បាន​សម្ពោធ​​ឡើ​ង​​នៅ​សប្តាហ៍​នេះ និង​ធ្វើ​ការ​​​​ផ្សព្វ​ផ្សាយ​​​រហូត​ដល់​​​ខែ​កក្កដា ​ឆ្នាំ​២០១៣ ។
កា​រ​​​ផ្តួច​ផ្តើម​​​​គម្រោង​នេះ​​ត្រូវ​បា​ជំនួយ​ឧ​ប​ត្ថម្ភ​​ពី​កម្ម​វិធី​អភិវឌ្ឍ​​ន៍​សហ​ប្រ​ជា​ជាតិ (UNDP) ​។

អង្គ​ការ​​ BBC Media Action ​​ជា​អង្គ​ការ​អភិវឌ្ឍ​ន៍​មនុស្ស​ធម៌​អន្តរ​ជាតិ​របស់ BBC ។ យើង​ជឿ​ជាក់​ថា ​ព័ត៌​មាន​​​អាច​ទាក់ទាញ និង​គាំ​ទ្រ​បុគ្គល និង​ផ្លាស់​ប្តូរ​​សង្គម ។ យើង​ធ្វើ​ការ​ជា​មួយ​ព័ត​៌​មាន​​​​ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​ស្ទួយ​សិទ្ធិ​​​មនុស្ស​នៅ​ជុំ​វិញ​ព​ិ​ភព​លោក​ ។ ​ព័ត៌​មាន​ជួយ​​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​​លើក​ស្ទួយ​សិទ្ធិ​មនុស្សនៅ​ជុំ​វិញ​ពិ​ភព​លោក ។ ព័ត៌​មាន​ជួយ​​មនុស្ស​​ឱ្យ​យល់​ពី​ព្រឹត្ត​ិ​ការណ៍ ​ចូល​រួម​ក្នុង​ការ​ពិភាក្សា និង​​​​កំណត់​ទិស​ដៅ​​ជី​វិត​​របស់​ខ្លួន ។ ប៉ុន្តែ​មនុស្ស​​រាប់​លាន​នាក់​​នៅ​តែ​ខ្វះ​​ខាត​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​​​ដោយ​​សេរី​ដែល​អា​ច​ទុ​ក​ចិត្ត​​បាន និង​ជាក់​ស្តែង ។ ​​យើង​ធ្វើ​ការ​​ជា​មួយ​​ដៃ​គូ​ក្នុង​ស្រុក​ ដើម្បី​ជួយជន​​ក្រី​ក្រ និង​​ជន​ងាយ​​​រង​គ្រោះ ដើម្បី​ទទួល​បាន​សិទ្ធិ​របស់​​ខ្លួន​​បង្កើន​​ជម្រើស​របស់​​ពួក​គេ​ និង​រស់​នៅ​ឱ្យ​កាន់​តែ​មាន​សុខ​ុ​មាល​ភាព ។ យើង​ជួយ​មនុស្ស​​ក្នុង​ការ​បញ្ចេញ​​មតិ និង​ធ្វើឱ្យ​​អ្នក​ដឹក​នាំ​របស់​ពួក​គេ មាន​​ការ​ទទួល​ខុស​ត្រូវ ។ ​គោល​បំណង​​គឺ​​ជូន​ព័ត៌មាន​ពាក់​ព័ន្ធ​ និង​ឱ្យ​​មនុស្ស​​​ទូទាំ​ង​ពិ​ភព​លោក​ចូល​រួម​ ៕