ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia N9 មាន​កម្ម​វិ​ធី​​អា​ន​ និង​សរ​សេរ​​ភាសា​ខ្មែរ​ហើយ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប្រភពពីក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានឲ្យដឹងថា អតិថិជន Nokia N9ឥឡូវនេះនឹងទទួលបាននូវភាព​​រីក​រាយកាន់តែច្រើនថែមទៀតជាមួយនឹងកម្មវិធី
អាននិងសរសេរភាសាខ្មែរយូនីកូដឲ្យឈ្មោះថា កម្មវិធី KhmerMeego។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប្រភពពីក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានឲ្យដឹងថា អតិថិជន Nokia N9ឥឡូវនេះនឹងទទួលបាននូវភាព​​រីក​រាយកាន់តែច្រើនថែមទៀតជាមួយនឹងកម្មវិធី
អាននិងសរសេរភាសាខ្មែរយូនីកូដឲ្យឈ្មោះថា កម្មវិធី KhmerMeego។

តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់ Nokia N9 ទាំងអស់អាចអានព័ត៌មានអនឡាញ, ការសំដែងគំនិតនៅក្នុង Facebook,សារ SMS, អីុ​មែលជាភាសាខ្មែរ និងសរសេរឆ្លើយ តបវិញបានយ៉ាងងាយស្រួល។

លោក Jerry Manus អគ្គនាយក​នៃប្រតិ​បតិ្តការរបស់ Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមានប្រសាសន៍ថា ៖«កម្មវិធី Khmer​Meego ​មានផ្តល់ជូនដោយឥតគិតថ្លៃពី Nokia Store ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីបានកម្មវិធីនេះ​យក​មក​ប្រើប្រាស់ គ្រាន់តែចូលទៅក្នុង Nokia Store ទាញយកកម្មវិធី KhmerMeego, ចុចលើ Install, រួចចុច Restart នោះទូរស័ព្ទ Nokia N9 របស់លោកអ្នករួចរាល់សម្រាប់​ប្រើ​ភាសាខ្មែរយូនីកូដហើយ។ ចំពោះការប្តូរទៅ​ពី​ភាសាខ្មែរទៅអង់គ្លេស ឬពីភាសាអង់គ្លេសមក
ខ្មែរវិញ គ្រាន់តែយកម្រាមដៃអូស(Swipe) ចេញពីគែមខាងស្តាំ ឬខាងឆ្វេងនៃ Keyboard ជាការស្រេច»។

Nokia N9 គឺជាស្មាតហ្វូនដែលមានរូបរាង គួរឲ្យទាក់ទាញចិត្ត និងមានរបៀបបញ្ជា សមត្ថ ភាព និងកម្មវិធីថ្មីប្លែកគេ។ ឧទាហរណ៍ខ្លះៗរួម មានដូចជា (១) Swipe  ការបញ្ជាស្មាតហ្វូន ដោយប្រើម្រាមដៃផាត់ ឬអូសចុះឡើងនៅលើ ផ្ទៃអេក្រង់ដែលគ្មាន Home Key។ ពេលដែល កំពុងប្រើកម្មវិធីអ្វីមួយ ហើយចង់ត្រឡប់ ក្រោយ ឬកន្លែងដើមវិញ គ្រាន់តែយកម្រាមដៃ
អូសចេញពីជ្រុងណាមួយនៃអេក្រង់ជាការ ស្រេច (២) សមត្ថភាពដំណើរការជាប្រក្រតីនៃ Nokia N9 ទោះជាបើកកម្មវិធីដល់ទៅរាប់សិប​កម្ម​វិធីក៏ដោយ (៣) បច្ចេកវិទ្យា NFC ដែល​បច្ចេកវិទ្យាបញ្ជូនសំឡេង​/រូបភាព/វីដេអូ/លេខទំនាក់ទំនងដោយពុំចាំបាច់ប្រើខ្សែភ្ជាប់ឬ Bluetooth គឺគ្រាន់តែយកស្មាតហ្វូនមកប៉ះ​គ្នា​ផ្នែកខាងខ្នង ឬយកវាទៅប៉ះជាមួយធុងបាស ដែលទ្រទ្រង់ NFC គឺអាចប្រើការបានភ្លាម៕