ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ដាក់​បញ្ចូល​​ម៉ូដែល Galaxy Y ដែលជា​ស្រឡាយផលិត​ផល​​ស្មាត​ហ្វូនថ្មីមួយទៀត​នៅក្នុងទីផ្សារ​កម្ពុជា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖  ក្រោយ​ពី​ទទួល​បាន ការ​​គាំទ្រ​យ៉ាងច្រើន​លើសលុប​ពី​សំណាក់​អតិថិ​ជន​​ចំពោះ​ស្រ​ឡាយ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់ Samsung ដែល​មាន​ដូច​ជា ​Samsung Galaxy SII, Samsung Galaxy Note រួច​មក លោក​វ៉ា​ត ឡាំ​ផេង នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​​កម្ពុជា​នៃ​ក្រុមហ៊ុន Samsung Electronics បាន​មាន​ប្រសាសន៍​ថា យើង​បាន​នាំ​យក​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​មួយទៀត​របស់ Samsung ស្មា​ត​ហ្វូ​ន​គឺ Samsung Galaxy Y ។

វា​គឺជា​ម៉ូ​ដែល​មួយ​ដែល​បាន​បង្កើន​តុល្យ​ភាព​​នៃ​ការ​លក់​សរុប​របស់ Samsung ស្មា​ត​ហ្វូ​ន​ឡើង​ដល់​ទៅ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ទូ​ទាំ​ពិភពលោក​នា​ពេល​ថ្មី​ៗ​នេះ​។ ភាពល្អ​ឥត​ខ្ចោះ​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប របស់​​ស្រ​ឡាយ​ផលិតផល​ទូរស័ព្ទ​ស្មា​ត​ហ្ទូ​ន Samsung Galaxy S ត្រូវ​បាន​បំពាក់​នៅ​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្ទូ​ន Galaxy Y។ មិនតែ​ប៉ុណ្ណោះ​ម៉ូ​ដែល Galaxy Y ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​កម្រាស់​ស្ដើង​រាង​តូច​ប្រកប​ទៅ​ដោយ​ថាម​ពល​​ប្រតិបត្ដិការ​ប្រសិទ្ធិ​ភាព​ខ្ពស់ ដែល​ផ្ដល់​ភាព​ទាក់ទាញ និង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ស្ដែង​ចេញ​នូវ​ភាព​ក្មេង វៃឆ្លាត ទំនើប និង​ទាន់សម័យ​។

លើស​ពី​នេះ​ទៅ​ទៀត Galaxy Y ផ្ដល់​នូវ​តម្លៃ​សមរម្យ​ដែល​អតិថិជន​ទាំងអស់អាច​ជាវ​យក​មក​ប្រើ​ប្រាស់​​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​ស្ថិត​នៅ​ក្នុង យុគ្គសម័យ​នៃ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​របស់​​ពិភពលោក​៕​