ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់សេវាអ៊ីនធើរណេតឌីជីទទួល​បាន​កាតបញ្ចុះតម្លៃឌីជីក្លឹប

14 ឆ្នាំ មុន

ដើម្បីផ្តល់នូវអត្ថប្រយោជន៍​កាន់តែប្រសើរ​សំរាប់អតិថិជន​ដែលបានចុះឈ្មោះប្រើប្រាស់ សេវាកម្មអ៊ីនធើរណេតរបស់ក្រុមហ៊ុនឌីជី​ ដែល​ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេត​ដ៏ធំ​មួយនៅក្នុងប្រទេសកម្ពុជា នឹងផ្តល់​នូវកម្មវិធី​យ៉ាង​ពិសេសមួយដល់អតិថិជន។ ក្នុងនោះគ្រប់​អតិថិជនទាំងអស់នឹងទទួល​បាននូវប័ណ្ណ​បញ្ចុះ​តម្លៃ​ពីឌីជីក្លឹប សំរាប់ការ​ទិញ​ទំនិញ និងការ​ប្រើប្រាស់សេវាកម្មផ្សេងៗ​ជា​ច្រើន​ទៀត ដោយ​គ្រាន់​តែចុះឈ្មោះប្រើប្រាស់​សេវា​ឌីជី(Digi) ចាប់ពីថ្ងៃនេះតទៅ។

យោងតាមប្រសាសន៍របស់​លោកស្រី Maria Teplukhina បាន​ឱ្យដឹងថា កម្មវិធីផ្តល់​នូវ​ប័ណ្ណបញ្ចុះតម្លៃឌីជីក្លឹប​សំរាប់​អតិថិ​ជ​ននេះ គឺ​ជា​​ផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការធ្វើឱ្យ​អតិថិ​ជន​ទទួលបាននូវភាព​ងាយស្រួលនឹងមានជីវិតកាន់​តែ​សម្បូរ​បែប ក៏ដូច​ជាការសន្សំសំចៃបានកាន់​តែ​ច្រើនជាមួយនឹងការ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធើរ​ណេត​របស់ក្រុមហ៊ុន​ឌីជី។ លោកស្រីបាន បន្ថែម​ទៀ​តថា គោល​បំណង​ចំបង​មួយទៀតដែលក្រុម​ហ៊ុនរៀបចំ កម្មវិធីនេះឡើង គឺ​ដើម្បីជំរុញ​អាជីវ​កម្ម​របស់អតិថិជនទាំងអស់ឱ្យកាន់តែមានភាព​រីក​ចម្រើន និងទទួលបានអត្ថប្រយោជន៍កាន់តែ​ច្រើនពីការប្រើប្រាស់សេវាកម្មអ៊ីនធើរណេត​ពីឌីជី ដោយគ្រាន់តែចំណាយចាប់ពី១២ដុល្លារក្នុងមួយ​ខែប៉ុណ្ណោះ អតិថិជននឹងទទួលបាន​អ៊ីនធើរណេត​មានល្បឿនរហូតដល់1mbps និងប្រើប្រាស់​សេវាឌីជីវើលដោយមិនគិតថៃ្លក្នុងល្បឿនរហូត​ដល់10mbps។

សំរាប់ព័ត៌មានលំអិតដែលទាក់ទងទៅនឹង​កម្មវិធីពិសេសនេះ សូមទំនាក់ទំនងមកកាន់ ក្រុម​ហ៊ុន ឌីជី តាមរយៈលេខទូរស័ព្ទ ០២៣ ២២៧ ៧៦៦ ឬចូលទៅក្នុងគេហទំព័រhttp://www.digi.com.kh/digiclub/