ខេត្តមណ្ឌលគិរី ៖ កាស៊ីណូមួយកន្លែងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ មករាឈ្មោះHOANGIEU CASINO មានទីតាំងក្បែរមាត់ច្រកទ្វារអន្តរជាតិឡាប៉ាខេ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ចម្ងាយប្រហែល៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៧៦A។ កាស៊ីណូនេះបាននិងកំពុងលើកស្លាកយីហោ ផ្សព្វផ្សាយរកអតិថិជនដើម្បីចូលទៅលេងល្បែងស៊ីសងតាំងពីដើមខែនេះ ។
អាជ្ញាធរស្រុកកែវសីមាបានឱ្យដឹងថា កាស៊ីណូHOANGIEU CASINO ដែលកំពុងសាងសង់នៅក្បែរមាត់ច្រកអន្តរជាតិឡាប៉ាខេនោះ គឺមាន ស.ជ.ណ ពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងហិរញ្ញវត្ថុអស់ ហើយទើបគេមកសុំអាជ្ញាធរស្រុកដើម្បីសាងសង់កន្លែងលេងល្បែងនេះ ។
បើតាមប្រភពបានឱ្យដឹងថា កាស៊ីណូ HOANGIEU CASINO នេះកំពុងសាងសង់ ហើយគ្រោងនឹងបើកដំណើរការហើយនៅក្នុងនោះផងដែរក៏មានបើកល្បែងសង្វៀនបញ្ជល់មាន់និងយូគីក្នុងការទាក់ទាញជនជាតិខ្មែរដែលចូលចិត្តនឹងល្បែងប្រភេទនេះ ។ សម្រាប់ខេត្តមណ្ឌលគិរីមានតែកាស៊ីណូមួយនេះប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ