ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Caltex ធ្វើ​ការ​អប​អរ​ខួប​​គម្រប់​លើក​ទី​​75​ឆ្នាំ​ជាមួយ​រង្វាន់​ពេជ្រ​សុទ្ធ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​អតិថិជន​របស់ Caltex មាន​ហេតុផល​ច្រើន​យ៉ាង ដើម្បី​រីករាយ​ជាមួយ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេក្នុង​ពេល​ដែល​អតិ​ថិ​ជនចំនួន៣០​រូប បាន​ឈ្នះ​នូវ​រង្វាន់​ធំ​ពី​កម្មវិធី​ពិសេស​របស់ Caltex កាលពី​ពេល​ថ្មី​ៗ​​ នេះ​ ។

ចំពោះ​អតិថិជន​ ដែល​បាន​ឈ្នះ​រង្វាន់​ទាំង អស់ ​សុទ្ធតែ​ជា​អ្នក​និយម​ប្រើប្រាស់​ប្រេង ឥន្ធនៈ Caltex ដែល​នៅ​ក្នុង​នោះ៥​រូប បាន​ជិះ​ចេញ​ទៅ​វិញ​ជាមួយ​រង្វាន់​ម៉ូតូ​ហុងដា Scoopy ដំណាលគ្នា​ជាមួយ​អតិថិជន១០​រូប ដែល​ទទួល​បាន​កុំព្យូទ័រ​យួរដៃនិង​១២​រូប​ទៀត ដែល​បាន​ឈ្នះ​ទូរទស្សន៍ Sumsung LCD ស៊េរី​ថ្មី​ ។ រីឯ​អ្នក​ឈ្នះ​រង្វាន់​ធំ​ទាំង​បី​រូបបាន​ធ្វើការ​ប្រកួត​គ្នា យ៉ាង​ស្វិតស្វាញ​ ដើម្បី​ដណ្ដើម​យក​រង្វាន់​ធំ​។ លោកផេ​ន វាសនា គឺជា​អ្នក​ដែល​បាន​រក​ឃើញ​គ្រាប់ពេជ្រ​សិប្ប​និម្មិត ដែល​លាក់​ទុក​ក្នុង​គំនរ​ស្នោ​មុនគេ ហើយ​បាន​ក្លាយជា​ម្ចាស់​គ្រឿង​អលង្កា​​រ​ពេជ្រ១​ឈុត ដែល​មាន​តម្លៃ៧.៥០០​ដុល្លារ រីឯ​អ្នក​នាងហង្ស សំរឹទ្ធ និង​លោកស៊ីវ សឿ​ន ក៏​មិន​បាន​ដើរ​ចេញ​ជាមួយ​ដៃទទេរ​ឡើយ គឺ​ពួក​គាត់​បាន​ឈ្នះ​រង្វាន់ចិញ្ចៀនពេជ្រដ៏​ស្រស់​ស្អាត​ចំនួន​ម្នាក់១​វង់​ផង​ដែរ​ ។

លោក Chang Swee Wah នាយក​សាខា​របស់ Caltex បាន​មាន​ប្រសាសន៍​ថា «​យើង​ពិតជា​មាន​អារម្មណ៍​រំភើប ដែលបានឃើញ​អតិ​ថិជន​របស់​យើង រីករាយ​ជាមួយ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ ទាំង​នៅ​លើ​ដង​វិ​ថី ឬ​នៅ​តាម​កន្លែង​ផ្សេង​ៗ​ទៀត រៀងរាល់ថ្ងៃ​! ហើយ​ក៏​សូម​ថ្លែង អំណរគុណ​ ដល់​ថាមពល​មិន​ងាយ​ប្រៀប​បាន Techron គឺ​សូ​ម្បី​តែ​អតិថិជន ដែល​មិន​បាន ឈ្នះ​រង្វាន់​ពី​កម្មវិធីក៏​ពួក​គេ​នៅ​តែ​ជា​អ្នក​ឈ្នះ​នៅ​លើ​ដង​វិ​ថី​ដែរ​!» ៕