រាជធានីភ្នំពេញ ៖ សាលារៀនវេស្ទឡាញន៍ សន្ធរម៉ុក កាលពីពេលថ្មីៗកន្លងមកនេះ បានសហការជាមួយមន្ទីរព្យាបាលធ្មេញបស្ចិមសំដៅលើកកម្ពស់សុខភាពមាត់ធ្មេញ ។
លោកឈុំ សីហា នាយកទូទៅផ្នែកប្រតិបត្តិការនៃមន្ទីរព្យាបាលធ្មេញបស្ចិមបានថ្លែងថា បញ្ហាសុខភាពគឺជាបញ្ហាដ៏ចម្បងដែលទាំងសហគមន៍ជាតិ និងអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងនោះផងដែរសុខភាពមាត់ធ្មេញក៏ជាបញ្ហាសុខភាពសាធារណៈមួយក្នុងចំណោមសុខភាពសាធារណៈដទៃទៀត ដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ ។ វាច្បាស់ណាស់ថា នៅពេលដែលមនុស្សយើងម្នាក់ៗគ្មានសុខភាពមាត់ធ្មេញល្អនោះប្រព័ន្ធខួរក្បាល និងសរីរាង្គជាច្រើនទៀតក៏ត្រូវរងការខូចខាតដែរ ។
ដោយឡែកចំពោះទំនាក់ទំនងវិញ វាអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនដូចជា ការមិនទុកចិត្តក្នុងការនិយាយស្តីមានស្នាមញញឹមមិនល្អ ខ្យល់ដកដង្ហើមមិនបរិសុទ្ធ ។ ហេតុដូចនេះហើយបានជាសាលារៀនេវស្ទឡាញន៍ ជានិច្ចកាលែតែងតបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់នូវការយកចិត្តទុកដាក់ដល់សិស្ស ឱ្យចេះអំពីរបៀបថែរក្សាមាត់ធ្មេញ។
នេះជាលើកទី២ហើយដែលសាលារៀនវេស្ទឡាញន៍សន្ធរម៉ុក និងមន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំកម្មវិធីថែរក្សាមាត់ធ្មេញនេះឡើង ។ លោកគ្រូពេទ្យបានគូសបញ្ជាក់ទៀតថា ការធ្វើអនាម័យមាត់ធ្មេញជាប្រចាំ និងមានលក្ខណៈត្រឹមត្រូវតាមក្បួនទន្តសាស្ត្រ ប្អូនៗមិនត្រឹមតែទទួលបានសុខភាពល្អប៉ុណ្តោះទេ ថែមទាំងអាចសន្សំពេលវេលា និងថវិកាយ៉ាងច្រើនទៀតផង ៕


ចែករំលែកព័តមាននេះ