ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​​​​វិធីសាស្ត្រ​​​​ថ្មីក្នុង​​ការព្យាបាល​​ជំងឺ​ឆ្អឹង​កងខ្នង​​​​ហៅ​ថា បច្ចេកទេស​​កូនកាត់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ នៅ​គ្លីនិក​​​លីស្រីវិណា ភ្នំពេញ ​កាលពីថ្ងៃទី​​​១៤ មករា ​​មាន​រៀប​ចំធ្វើ​​សន្និសីទ​​​សារ​ព័ត៌មានមួយ​​​​ស្តីពី​ការ​​រកឃើញ​​ថ្មីនៃ​​វិធី​​ព្យា​បាល​​ឆ្អឹង​កង​​​ខ្នង  ​ដែល​​​វិធីរកឃើញថ្មី​​នោះ​មាន​ឈ្មោះ​​ថា បច្ចេក​​ទេស​កូនកាត់ គឺជា​​​​បច្ចេក​ទេស​​​ថ្មីមួយ​​​ក្នុង​​ការ​​​ព្យាបាល​​ឆ្អឹង​កង​​​ខ្នង​ដែល​​ខូច​​​សឹក​រេចរឹល​។

អ្នកជំងឺ​​​ដែលទទួលរង​ការ​ខូចខាត​​​​ច្រើន​នៃ​ឆ្អឹង​​ខ្ចី​ដែលនៅចន្លោះ​​ឆ្អឹង​​កង​ខ្នង ​ជាទូទៅ​មានការឈឺ​ចាប់​​​​ខ្លាំង​ក្លា​។ ​​​យ៉ាង​ណាមិញ ​​​ទម្រង់​នៃ​​​ដំណើរការ​វះកាត់​​ដើម្បី​​រួម​បញ្ចូល​​​នូវ​ឆ្អឹង​​​​កង​ខ្នង​​​​ពីរ​​ចូល​គ្នា ​​ជួយបំបាត់​​​ភាពឈឺ​ចាប់​​បាន​កម្រិត​​​​​ខ្លះ ប៉ុន្តែការ​​​បំបាត់ភាពឈឺ​ចាប់​នេះ​ជា​ទូទៅ​​​មាន​រយៈ​ពេលខ្លី​ប៉ុណ្ណោះ ។

បច្ចេកទេស​ថ្មីមួយនៃការ​វះកាត់​ដើ​ម្បី​រួមបញ្ចូល​​នូវ​ឆ្អឹង​កង​​ខ្នង​ពីរ​ចូលគ្នា ​ដែល​បាន​​ស្គាល់​ថា ​​ជាបច្ចេកទេស​​កូនកាត់​នៃការ​រួម​បញ្ចូល​​​​ឆ្អឹង​ខ្នង ​​ឥឡូវ​​​​ផ្តល់​​​ឱ្យ​អ្នក​ជំងឺ​នូវ​​​​ភាព​បាត់​ការ​​ឈឺ​ចាប់​ជា​រៀង​រហូត​។ ​​បច្ចេកទេស​កូនកាត់​នៃ​​​ការរួមបញ្ចូល​​​ឆ្អឹង​ខ្នង​​ គឺជា​​​ការរកឃើញ​​​​មួយ​ដ៏​សំខាន់​​សម្រាប់អ្នកជំងឺ ​​ជាពិសេស​​​សម្រាប់​មនុស្ស​​​វ័យ​ក្មេង​ៗ​​​ដែលការព្យាបាល​​​នឹងធ្វើ​ឱ្យ​​​ការ​​បាត់​បង់​​​​​សមត្ថភាព​របស់​ពួកគេ​ឈានទៅរក​​ការ​​រស់នៅ​​​បែប​សកម្មវិញ​។

បច្ចេកទេស​នេះ​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​​​ជា​សាកល​​នៅឆ្នាំ​​២០០៧ ​​ហើយមន្ទីរពេទ្យ​​​រ៉ាហ្វ​​​​លស៍ គឺ​​​​ជាមន្ទីរពេទ្យ​មួយក្នុងចំណោម​​​មន្ទីរ​ពេទ្យ​​ដែលប្រើ​​ប្រាស់​​​​មុនដំបូងគេ ​​នូវបច្ចេក​ទេស​​​​កូន​កាត់​​​នៃការ​រួមបញ្ចូល​ឆ្អឹង​​​ខ្នង​នេះ​​​នៅ​អាស៊ី​​​ប៉ាស៊ី​ហ្វិក ។ ​​រហូតមក​ដល់​​​ពេល​ឥឡូវ​​​​ ​មាន​អ្នក​​ជំងឺ​​​៩​នាក់ ​​ទាំង​បរទេស​​ និងក្នុង​​​ស្រុកដែល​​​​បាន​ឆ្លងកាត់​​​​​បច្ចេកទេស​​​កូនកាត់​នៃកា​ររួម​​បញ្ចូល​​ឆ្អឹង​ខ្នង​​​​​នេះ​។

ជាមួយនឹង​​ការ​សម្រាករយៈ​ពេលខ្លី​គ្រាន់​តែ​​៥​ថ្ងៃ ​​​អ្នកជំងឺអាច​​​វិលទៅ​ធ្វើចលនា​​​​បានយ៉ាង​​ពេញលេញ ​និង​មានការ​​​​ឈឺ​ចាប់​តិច​ជាង​មុន​។ ​បច្ចេកទេស​​កូនកាត់​នៃការ​រួម​បញ្ចូល​​​​ឆ្អឹង​​ខ្នង​នេះ ក៏​ការពារ​​​​កម្រិត​​​​​ជាប់គ្នា​​​នៃឆ្អឹង​​ខ្នង​​​ពី​ការ​ខូចខាត​។ ​​នេះជា​​ការ​រក​ឃើញ​​ដ៏​​មាន​សារ​ប្រយោជន៍​​​ក្នុង​វិទ្យាសាស្ត្រ​ ដែល​ការអន់​ថយ​​​នៃ​កម្រិត​កៀក​គ្នា​គឺ​​​មានផលប៉ះពាល់​​​​រយៈ​ពេល​​យូរ​​​​ពីទម្រង់​​​​ចាស់​​​​នៃ​បច្ចេក​​​ទេស​ការវះកាត់​ ដើម្បី រួមបញ្ចូល​​​នូវ​ឆ្អឹង​​​​​កង​ខ្នង​​​​ពីរ​ចូលគ្នា​។​ បច្ចេកទេស​​កូនកាត់​​នៃការ​រួមបញ្ចូល​​​​ឆ្អឹង​ខ្នង​​មានពាក់​ព័ន្ធ​​​​ជាមួយ​ការប្រើប្រាស់​នូវ​​ផ្នែក​រឹង​​​​​​នៃ​​ដំបង​មួយ​​ដើម្បី​​​​ទៅព្យាបាល​​​​ការ​​ខូចខាត​​​​​នៃឆ្អឹង​​​​ខ្ចី​ដែល​​នៅចន្លោះ​​​​​ឆ្អឹង​​​​កងខ្នង ​​​នៅពេលដែល​​​​ផ្នែក​​​​ខាង​លើត្រូវ​​​​បានផ្សារភ្ជាប់​​​ជាមួយ​កន្លែង​ដែល​បត់​បែន​​​​បាន ​​វា​ផ្តល់​​ការ​​ការពារ​ពី​ភាពជាប់​​​កកិត​​នៃ​​ឆ្អឹង​ខ្ចី​​​​ដែលនៅចន្លោះ​​​​ឆ្អឹង​កង​​​ខ្នង​​​​ជា​មួយឆ្អឹង​ខ្នង​។

«នៅពេល​​​ដែល​​​ការ​រួមបញ្ចូល​​​​គ្នា​ចប់ ​​ឆ្អឹង​ខ្នង​ដែលរង​ប៉ះពាល់​​នឹង​ក្លាយ​​ទៅ​​ជារឹង ​​ហើយ​កន្លែង​​​​ដែលខ្វះ​ការ​កម្រើក​​​ដាក់សម្ពាធ​​លើ​កន្លែង​​​​ដែល​ឆ្អឹង​​​ខ្នង​នៅ​​​​កៀកគ្នា ។ ​កន្លែង​ដែល​​​​​ឆ្អឹង​ខ្នង​​​នៅកៀក​គ្នា ​​​នឹង​ក្លាយ​​​ជា​បត់​ហួសកម្រិត​​​​ដើម្បី​​តបស្នង​នៅ​​កន្លែង​ដែល​ខ្វះ​ការ​កម្រើក ​ហើយ​នេះ​បង្ក​ឱ្យ​មាន​​​បញ្ហា​​​​នៅពេលក្រោយ​» ​​លោក​វេជ្ជ​បណ្ឌិ​​​ David Wong បកស្រាយ​​​បន្ថែម​។ ​​ជាមួយ​នឹង​​​​​ដំណើរការ​ថ្មីនេះ ​គ្រោះថ្នាក់​នៃ​​​កម្រិត​​ខិត​ចូលគ្នា​ ​និង​ភាព​​​រង្គើ​​នៃឆ្អឹង​​ខ្នង ​​ការធ្វើ​​​​ចលនា​មាន​​កំហិត​ និងភាពឈឺ​ចាប់​​​​គឺត្រូវ​​បាន​បំបាត់​​​ចោល​ទាំងស្រុង​។

លោកវេជ្ជបណ្ឌិត ​David Wong ជាគ្រូ​ពេទ្យ​​​​ឯកទេស​ពិគ្រោះ​​​យោបល់​​​​ និងវះកាត់​ព្យា​បាល​​​ឆ្អឹង​កង​ខ្នង និង​ចង្កេះ​​​គ្រប​់ប្រភេទ ​​​នៅ​មន្ទីរ​ពេទ្យ​​​រ៉ាហ្វលស៍ ប្រទេស​សិង្ហបុរី ។ ​​គាត់​ត្រូវ​បាន​​អញ្ជើញ​​ឱ្យបង្រៀន​​​ និងអនុវត្ត​​​​​បង្ហាញ​​​ទាំង​នៅ​ក្នុង​​​ប្រទេស​សិង្ហបុរី និង​ក្រៅប្រទេស​​ដូចជា​​ប៉ាគីស្ថាន​ ចិន ​​ហុងកុង ថៃ ​​និង​វៀតណាម​។

មន្ទីរពេទ្យ Raffles គឺជា​មន្ទីរពេទ្យ​​​ឯកទេស​កម្រិតខ្ពស់​​​ ដែលផ្តល​់​នូវ​​​សេវាវេជ្ជសាស្ត្រ​​​​​ជំនាញ​ជាច្រើន​​​ប្រភេទ ។ ​ផ្អែក​លើ​​​​បទពិសោធន៍​​​ក្នុង​ការ​ផ្តល់​នូវសេវា​​​​ថែទាំ​​​វេជ្ជសាស្ត្រ​​​ប្រកបដោយ​​​គុណ​ភាពខ្ពស់ ​​​ឈ្មោះ Raffles គឺជាឈ្មោះ​​​មួយដែល​​​​ទទួលបាន​នូវការ​ទុកចិត្ត ​និង​​មានអត្ថន័យ ​​ដូច​គ្នានឹង​ពាក្យ​​ថា ​ប្រកប​ដោយ​​​​គុណភាពខ្ពស់​។

សម្រាប់អ្នកជំងឺ​​​​អន្តរជាតិ ​​លោកអ្នក​​អាច​ទាក់ទង​​​​មកមន្ត្រី​​​​ទំនាក់ទំនង​​​អ្នកជំងឺ​​​​អន្តរជាតិ​​​​របស់​យើង​ខ្ញុំ​​នៅគ្រប់​ម៉ោង ​​​​ដើម្បីសុំ​​ឱ្យពួកគេ​​​ជួយធ្វើ​ការ​​​​រៀប​​​ចំ​ទាំងអស់​​​ដែល​ចាំ​បាច់​​​សម្រាប់​​ការ​​មក​ពិនិត្យ​​ និងស្នាក់​​​​នៅ​ព្យាបាល​​​ប្រកប​ដោយ​​​​​ផាសុកភាព​​​​ជាមួយនឹង​​​យើងខ្ញុំ​។

មន្ទីរពេទ្យ ​Raffles គឺជា​មន្ទីរពេទ្យ​ដែល​​ទទួល​បានការ​​ទទួលស្គាល់​ពី​គណៈ​កម្មាធិការ​​​​អន្តរ​ជាតិចម្រុះ (JCI) និង​ទទួល​បាន​​វិញ្ញា​បន​បត្រ​ ISO 9001:2001៕