រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន bHIP Global កាលពីថ្ងៃទី១៥ មករា បានរៀបចំពិធីសម្ពោធបើកការិយាល័យរបស់ខ្លួនជាផ្លូវការក្រោមអធិបតីភាពលោកឌិត ទីណា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
ឧស្សាហកម្មបណ្តាញទីផ្សារ (Network Marketing) គឺជាប្រភេទឧស្សាហកម្មដ៏មានសក្តានុពលមួយក្នុងការផ្តល់ឱកាសដល់មនុស្សគ្រប់រូបអាចចាប់ផ្តើមកសាងអាជីវកម្មផ្ទាល់ខ្លួន បាន ។ Network Marketing ត្រូវបានទទួលស្គាល់ដោយសេដ្ឋី និងមហាសេដ្ឋីជាច្រើនដូចជាលោក Bill Gate លោក Robert T. Kiyosaki លោក Donald Drum លោក Warren Buffett លោក Paul Zane Pilzer លោក Anthony Robbins លោក Brian Tracy លោក LesBrown ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំរបស់ប្រទេសមហាអំណាចធំៗ មួយចំនួនដូចជាលោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ។ល។ ដោយសារតែឧស្សាហកម្មនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃបណ្តាប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃជាដើម ព្រោះវាបានផ្តល់ឱកាសឱ្យប្រជាជននៃប្រទេសទាំងនោះមានលទ្ធភាពកសាងមុខជំនួញដោយខ្លួនឯង តាមរយៈដើមទុនតិចតួច ដែលពួកគេអាចមានលទ្ធភាពចាប់ផ្តើមបានដោយគ្មានការប្រថុយប្រថាន ។
bHIP Global គឺជាក្រុមហ៊ុន Network Marketing លំដាប់ថ្នាក់ពិភពលោកមួយ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេលត្រឹមតែ៣០ខែដំបូង ក្រុមហ៊ុនអាចពង្រីកសាខារបស់ខ្លួនបានរហូតទៅដល់៣០ប្រទេស ក៏ព្រោះតែក្រុមហ៊ុនបានចំណាយទឹកប្រាក់ប្រមាណ៣០លានដុល្លារ ជាមួយនឹងរយៈពេល៧ឆ្នាំ ដើម្បីកសាងប្រព័ន្ធគ្រប់គ្រង GSS (Global Software System) ដែលបានផ្តល់លក្ខណៈងាយស្រួលក្នុងការប្រើប្រាស់សម្រាប់គ្រប់ដៃគូពាណិជ្ជកម្មទាំងអស់របស់ក្រុមហ៊ុននៅទូទាំងពិភពលោក ជាពិសេសក្រុមហ៊ុនបាន និងកំពុងចែកចាយផលិតផលអាហារបំប៉នដែលមានគុណភាពខ្ពស់ ។
រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន bHIP Global បានចុះបញ្ជីជាផ្លូវការ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលចំនួន៣៥ប្រទេស ។សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មលេខ៣៣៨០ពណ.ចបព នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០១១ ជាសាខាក្រុមហ៊ុន bHIP Global ដែលមានលោក Anthony Fong ជានាយកក្រុមហ៊ុន bHIP Global ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកតំណាងឱ្យក្រុមហ៊ុន bHIP Global Cambodia ។ ក្នុងនោះផងដែរ សម្រាប់ប្រទេសកម្ពុជាយើងក្រុមហ៊ុនបាននាំយកផលិតផលធម្មជាតិថែទាំសុខភាព Maqui Berry Juice ដែលផ្សំចេញពីប្រភេទផ្លែឈើជាច្រើនមុខ ដែលមានគុណប្រយោជន៍ថែទាំសុខភាពកម្រិតខ្ពស់ ជាពិសេសផ្សំចេញពីស្តេចផ្លែឈើ Maqui Berry ដែលមានកម្រិតថាមពលចំនួន៩៤.៥០០ ក្នុងបរិមាណ១០០ក្រាម ដែលមានការទទួលស្គាល់ដោយ ORAC (Oxygen Radical Absorbency Capacity)។
គណៈកម្មការអចិន្ត្រៃយ៍របស់ក្រុមហ៊ុន bHIP Global Cambodia មានគោលជំហរយ៉ាងរឹងមាំក្នុងការដឹកនាំក្រុមហ៊ុនឱ្យទទួលបានជោគជ័យ ជាប្រយោជន៍ដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិត បញ្ញវន្ត និងប្រជាពលរដ្ឋទូទៅមានឱកាសកសាងមុខជំនួញផ្ទាល់ខ្លួន និងចេះរួបរួមធ្វើការងារជាក្រុមរួមគ្នា ដើម្បីទទួលបានលទ្ធផលជោគជ័យក្នុងជីវិតដ៏មានតម្លៃទាំងអស់គ្នា ។ ទស្សនៈវិស័យរបស់គណៈកម្មការអចិន្ត្រៃយ៍គឺដឹកនាំ bHIP Global Cambodia ដើម្បីជាប្រយោជន៍ឱ្យគ្រប់ដៃគូពាណិជ្ជកម្មទទួលបានជោគជ័យពិតប្រាកដជាមួយឧស្សាហកម្ម Network Marketing នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
យើងមានទស្សនៈខ្លាំងក្លា ក្នុងការផ្លាស់ប្តូរផ្នត់គំនិតសិស្ស និស្សិត និងបញ្ញវន្ត ពីការសិក្សាដើម្បីបម្រើការងារមកសិក្សាដើម្បីដឹកនាំមុខជំនួញ ជាប្រយោជន៍ក្នុងការផ្តល់ការងារដល់អ្នកដែលមិនបានទទួលការអប់រំខ្ពស់ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹកនិងពង្រីងសេដ្ឋកិច្ចជាតិ ក្នុងយុគសម័យសកលភាវូបនីយកម្មដ៏ទំនើបនេះ៕
ចែករំលែកព័តមាននេះ