កម្មវិធីទូរទស្សន៍ Smart TV កើនឡើង លើស១.០០០ចំពោះកម្មវិធីដែលត្រូវចុះឈ្មោះ។ កម្មវិធីមើលទូរទស្សន៍លើអ៊ីនធើរណេត ស្ថិតនៅលំដាប់កំពូលនៃការ downloaded ច្រើនជាងគេ។
សេអ៊ូលថ្ងៃទី១៣ តុលា ២០១១ ថ្ងៃនេះ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានប្រកាស ថា Samsung Appsជាកន្លែងលក់កម្មវិធី HDTV ដំបូងបង្អស់របស់ពិភពលោកដែល កំពុងបន្តរីកចម្រើន និងមានប្រជាប្រិយភាព ខ្ពស់។ កម្មវិធីទូរទស្សន៍Samsung ថ្មីៗនេះ បាន ចេញនូវកម្មវិធីដែលត្រូវចុះឈ្មោះចំនួន១.០០០ និងមានចំនួន Download កើនឡើងលើស១០លានដង ។ ការសម្រេចបានទាំងពីរយ៉ាងនេះ បង្ហាញនូវចំណុចចាប់ផ្តើមរបស់ Samsung ក្នុងការបង្កើតប្រព័ន្ធ ecosystem របស់ទូរទស្សន៍ Smart TV ទូទាំងពិភពលោក។
កម្មវិធីមើលទូរទស្សន៍លើអុីនធើរណេត នៅតែស្ថិតនៅលំដាប់កំពូលនៃតារាងកម្មវិធីដែលមានការDownload ច្រើនជាងគេទាំងក្នុង និងក្រៅតំបន់ ។ YouTube ស្ថិតនៅលំដាប់ កំពូលក្នុងពិភពលោក និងនៅតែជាកម្មវិធីមើល ទូរទស្សន៍លើអុីនធើរណេតដែលមានប្រជាប្រិយភាពជាងគេនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
សមិទ្ធផលថ្មីៗបំផុតបានបង្កើតឡើងបន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកSamsungបានឡើង មកលំដាប់ទីមួយក្នុងពិភពលោក ដោយបាន បង្ហាញនូវកន្លែងលក់កម្មវិធីទូរទស្សន៍ក្នុង ខែកុម្ភៈ ឆ្នាំ២០១០កន្លងទៅនេះ ។ ការDown load ពី Samsung Apps TV មានការកើន ឡើង១០០ភាគរយ ត្រឹមរយៈពេលប្រាំខែ បន្ទាប់មកការ Download កើនដល់៥លានដង ក្នុងខែឧសភា ឆ្នាំ២០១១។ បច្ចុប្បន្ននេះ សរុបការDownload កើនឡើងដល់ជាង១០លានដងក្នុងមធ្យមភាគនៃការ Download ចំនួន៥០.០០០ដងក្នុងមួយថ្ងៃ ដែលតួលេខនៃការ Download នេះកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងខែឧសភា ឆ្នាំ២០១១ ។
ការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ ជាការគូសបញ្ជាក់ពីកំណើននៃចំនួនអ្នកប្រើប្រាស់ ទូរទស្សន៍Smart TV ក៏ដូចជាកិច្ចប្រឹងប្រែង របស់ Samsungនៅតែមានជាបន្ត ដើម្បីបង្កើតជាប្រព័ន្ធ ecosystemដោយការផ្តល់ជូននូវភាព អស្ចារ្យនៃសេវាកម្ម និងទូរទស្សន៍គុណភាពខ្ពស់ តាមរយៈការសហការជាយុទ្ធសាស្រ្តជាមួយដៃ គូសំខាន់ៗជាច្រើន។
លោក Kang-hyun Kwon អនុប្រធានជាន់ខ្ពស់ផ្នែកដំណោះស្រាយព័ត៌មានរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានមានប្រសាសន៍ថា «ចំនួននៃកម្មវិធីមិនមែនជាការកំណត់នៃភាពជោគជ័យលើសេវាកម្មឡើយ»។ គាត់បន្ថែមថា «អ្វីដែលសំខាន់បំផុតនោះ គឺគុណភាព និងភាពអស្ចារ្យនៃកម្មវិធីដែលអាចប្រើបានជាច្រើនផ្នែកនោះទៅវិញទេ ។ យើងនឹងបន្តស្វែងរកដៃគូដែលមានលទ្ធភាពនាំមកនូវកម្មវិធីថ្មីប្រកបដោយគុណភាពជូនដល់អតិថិជន»។
បន្ថែមលើកិច្ចសហការជាយុទ្ធសាស្រ្ត ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានបន្តចាប់យក អ្នកអភិវឌ្ឍកម្មវិធីដែលមានការប្រកួតប្រជែង ទូទាំងពិភពលោក ដើម្បីបង្កើតជាដៃគូល្អៗ និង បណ្តុះបណ្តាលក្រុមអ្នកអភិវឌ្ឍកម្មវិធី ។ ការ ប្រកួតប្រជែងកម្មវិធី ត្រូវបានប្រារព្ធធ្វើឡើងនៅសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងកូរ៉េក្នុងឆ្នាំ២០១០ និងបានពង្រីកដល់បណ្តា ប្រទេសដទៃទៀតដូចជា ប្រេស៊ីល ម៉ិចស៊ីកូ ចិន និងអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ។ ម្យ៉ាងទៀត Samsung ក៏បានបន្តសកម្មភាពគាំទ្រដល់អ្នក អភិវឌ្ឍកម្មវិធីជាមួយការចែកចាយ Software Development Kit (SDK) របស់ខ្លួន ដែល អនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្កើតកម្មវិធី ជាច្រើនសម្រាប់ការប្រើប្រាស់ទូរទស្សន៍កាន់តែ ងាយស្រួល ។
-លោក Kyungsik Kevin Lee ប្រធាន ផ្នែកពាណិជ្ជកម្មផ្នែកអេក្រង់រូបភាពនៃក្រុមហ៊ុន អេឡិចត្រូនិក Samsung បានមានប្រសាសន៍ ថា « Samsungបានទទួលនូវភាពជោគជ័យ ក្នុងការបង្កើតប្រព័ន្ធ Smart TV ecosystem ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងជាឱកាសរកប្រាក់ចំណូលថ្មីសម្រាប់អ្នក អភិវឌ្ឍកម្មវិធី» ។ គាត់បានបន្តថា «យើងនឹងរក្សាភាពឈានមុខនេះដោយការបណ្តុះបណ្តាលដៃគូសំខាន់ៗទាំងអស់ ដើម្បីបន្តអភិវឌ្ឍផ្នែក Hardware និងSoftwareបន្ថែមទៀតសម្រាប់ អតិថិជន»។
ក្រុមហ៊ុនSamsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែក Semicond uctor ទូរគមនាគមន៍Digital Media និងបច្ចេក វិជ្ជាDigital Convergence ដែលចំណូលពីការលក់រួមក្នុងឆ្នាំ២០១០ មានចំនួន១៣៥,៨ពាន់លានដុល្លារ និងលក់ទូរស័ព្ទSamsung គ្រប់ម៉ូដែលសរុបបាន៣០០លានគ្រឿង ក្នុងឆ្នាំ២០១១នេះ ។ បុគ្គលិកសរុបប្រហែល១៩០.៥០០នាក់ បម្រើការនៅការិយាល័យចំនួន២០៦ ក្នុង៦៨ប្រទេស ។ ក្រុមហ៊ុនមានផ្នែកអាជីវកម្មឯករាជ្យចំនួន៩ គឺផ្នែកអេក្រង់ រូបភាព ប្រព័ន្ធទំនាក់ទំនងចល័ត ប្រព័ន្ធទូរគមនាគមន៍ គ្រឿងឌីជីថល ដំណោះស្រាយព័ត៌មានវិទ្យា រូបភាពឌីជីថល អង្គចងចាំ ប្រព័ន្ធ LSI និង LCD ។ ក្រុមហ៊ុន Samsung Electronics Co., Ltd. ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមានការរីកចម្រើនយ៉ាងខ្លាំងបំផុតលើពិភពលោក និងជាអ្នកផលិតនាំមុខគេលើផ្នែកទូរទស្សន៍ឌីជីថល បន្ទះ Semiconductor ទូរស័ព្ទដៃ និងអេក្រង់ TFT-LCDs ។ ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.samsung.com ៕


ចែករំលែកព័តមាននេះ