រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលភាពជា អ្នកដឹកនាំ PM បានរៀបចំបើកសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំ និងអ្នកមាន កាលពីថ្ងៃទី១៥ មករា នៅភោជនីយដ្ឋានផាកកាហ្វេ ដែលសិក្ខាសាលានេះមានសិក្ខាកាមចូលរួមប្រហែលជាង១០០នាក់ ដែលសុទ្ធតែជាអ្នកធ្វើអាជីវកម្មខ្នាតតូច និងបុគ្គលិកក្រុមហ៊ុនមកពីតាមបណ្តាខេត្តធំៗ ដូចជាបាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ ។ សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការគ្រប់គ្រងអាជីវកម្មភាពជាអ្នកដឹកនាំគ្រប់គ្រង និងឱកាសក្លាយទៅជាអ្នកមាន។ លោកខាំ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំ បានថ្លែងថា សិក្ខាសាលានេះរៀបចំធ្វើឡើងក្នុងគោលបំណង៥យ៉ាងគឺ ៖
១-ដើម្បីចែករំលែកចំណេះដឹងដែលទាក់ទងទៅនឹងផ្នែកហិរញ្ញវត្ថុដែលអ្នកធ្វើអាជីវកម្មត្រូវមានការយល់ដឹងអំពីបញ្ហានេះ។
ទី២-ដើម្បីចែករំលែកចំណេះដឹងស្តីពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារសេរី។
ទី៣-ដើម្បីចែករំលែកបទពិសោធន៍អំពីការចាប់ផ្តើមបង្កើតក្រុមហ៊ុនជាលើកដំបូង ថាតើគេត្រូវរៀបចំខ្លួនជាមុននូវលក្ខណសម្បត្តិអ្វីខ្លះ និងរបៀបគ្រប់គ្រងក្រុមហ៊ុនផងដែរ។
ទី៥-ការចងបណ្តាញ និងការស្វែងរកឱកាសអាជីវកម្មក្នុងចំណោមសិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលានាពេលនេះ៕
ចែករំលែកព័តមាននេះ