ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​​​ហ្គីហ្វារីន​រៀបចំ​​​ពិធី​​​គម្រប់​​ខួប​2​ឆ្នាំ​​​​នៃដំណើរ​​​ការ​របស់​ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅមជ្ឈមណ្ឌល​​​​វប្ប​ធម៌​​​​ចេន​ឡា​កាលពីថ្ងៃទី​​១៥ មករា ​ក្រុម​ហ៊ុន​​ហ្គីហ្វា​​​រីន​​កម្ពុជា​​​​បាន​​រៀបចំ​ពិធី​​គម្រប់​​ខួប​​២ឆ្នាំ​​​ចាប់​តាំង​ពី​ក្រុម​​ហ៊ុន​​​​នេះ​បាន​​​ដំណើរ​ការ​​​រហូត​មក ។
លោក​​ស្រី​​ផន ​វណ្ណីផា ​អគ្គ​នាយិកា​​ក្រុម​ហ៊ុន​​​​ហ្គីហ្វា​រីន​កម្ពុជា​​​បាន​​ថ្លែង​​ថា ​ ក្នុង​រយៈពេល​​​​២​ឆ្នាំ​​កន្លងមក​នេះ ហ្គីហ្វារីន​​កម្ពុជា​បាន​​​ដំណើរ​​ការ​​ធុរៈកិច្ច​​​​​​​​របស់​ខ្លួន​ប្រកប​ដោយ​​ជោគជ័យ​​​ក្នុង​ការ​​​​ងារ​បេសកកម្ម​​នៃ​អាជីវកម្ម​ដែល​​​បាន​​នាំ​ចូល​​ផ្តាច់មុខ​​​​​នូវ​ផលិត​ផល​​​​​ដែល​មាន​​​គុណ​ភាព​ខ្ពស់​​​​គ្មាន​​​​ជាតិ​គិមី​​មាន​​តម្លៃ​​សមរម្យ​​សម្រាប់​​​ជម្រើស​​​​ដល់​​អតិថិជន​​គ្រប់​ប្រភេទ​គ្រប់​​​វ័យ​​ គ្រប់​​​ស្រទាប់​​​ជាន់​ថ្នាក់​ ដូច​ជា ផលិតផល​​ថែរក្សា​​​ស្បែក​ សក់  ដង​ខ្លួន ដៃជើង​ គ្រឿង​​សំអាង  ​​​​សាប៊ូ​​ងូតទឹក  ផលិតផល​​ថែរក្សា​​មាត់ ធ្មេញ គ្រឿង​​​​​ក្រអូប​​​​​សម្រាប់​​​បុរស​ នារី​ និង​យុវវ័យ​​ ផលិត​ផល​ សម្រាប់​​​កុមារ​​ ផលិត​​ផល​សម្រាប់​​​​អនាម័យ​​​ក្នុង​​ផ្ទះ​ អាហារ​​​បំប៉ន​​សុខ​ភាព​​​​គ្រប់​​​ប្រភេទ​​​​សម្រាប់​​​មនុស្ស​​គ្រប់​វ័យ​​ ទឹកផ្លែ​ឈើ​​​សម្រាប់បំប៉ន​សុខ​ភាព​ កាហ្វេ​​​​បំប៉ន​​សុខភាព ម៉ាស៊ីន​ ​ចម្រោះ​​​​ទឹក​​ស្អាត​​ ​ជីក​សិកម្ម ព្រម​ទាំង​​គ្រឿង​ឧបភោគ បរិភោគ​​​​​មួយ​ចំនួន​​​ទៀត  ។ល។  ​មិន​​​ត្រឹម​​តែ​​ប៉ុណ្ណោះ​​​​ហ្គីហ្វា​រីន​​​​​កម្ពុជា​ក៏​បាន​​​ផ្តល់​ឱកាស​​​ធុរៈ​កិច្ច​​​ដ៏​ល្អ​​បំផុត​​​ឱ្យ​ដល់​​ធុរៈជន​​​របស់​យើង​ មាន​ន័យ​ថា ​ផ្តល់​​ឱកាស​​​ឱ្យ​សមាជិក​​​យើង​​​​​មាន​​មុខ​​របរ​​​​ពីរ​គឺ​​​ធ្វើ​ការ​​​ងារ​ប្រចាំ​​​ថ្ងៃ​ផង​ ​និង​​ធ្វើ​ធុរៈកិច្ច​ ហ្គីហ្វា​រីន​​ដែល​​នាំ​ឱ្យ​​មាន​ចំណូល​បន្ថែម​​​ ធ្វើ​ឱ្យ​​ប្រសើរ​​​ឡើង​​នូវ​ជីវភាព​រស់​នៅ​​ និង​កាត់​​បន្ថយ​​​​​បាន​នូវ​​ភាព​​​ក្រីក្រ​​ខ្វះ​ខាត​​​របស់​​ខ្លួន ។

ជាក់​ស្តែង​ក្នុង​រយៈ​​ពេល​២​ឆ្នាំ​​ពីពេល​ចាប់​ដំណើរការ​​​មក ​យើង​មាន​សមាជិក​​ដល់​ទៅ​​ជាង​​​​៥០.០០០​​នាក់​ ដែល​មក​ពីបណ្តា​ខេត្ត​​​-​ក្រុង​​​ទូទាំង​​​ព្រះ​រាជាណាចក្រ​​​កម្ពុជា​​​ដូច​ជា​ ​រាជធានី​​​ភ្នំពេញ ​​​ខេត្ត​បាត់​​ដំបង ​បន្ទាយ​មាន​​ជ័យ​ ស្វាយ​​រៀង​ ​កំពង់​​សោម ​កំពត​ សៀមរាប​​​​ កំពង់​​ចាម​ ក្រចេះ កណ្តាល​​ ។ល។ និង​មាន​​​ធុរៈជន​​ហ្គីហ្វារីន​កម្ពុជា​​​​​ចំនួន​ជាង​៤០០​​​នាក់​​​ដោយ​​រាប់​​ចាប់ពី​ដំណែង​​​ហ្កោល​ស្តា​ (Gold Star) ​ឡើងទៅ​​​ដល់​​  Paradise  ។ ​ ក្នុង​នោះ​​​យើង​បាន​​​ទទួល​​លទ្ធផល​​​​​យ៉ាង​​​​ជោគជ័យ​​​បំផុត ដោយ​​បាន​​បំពាក់​​​​​តំណែង​​​​ជូន​​សមាជិក​​​ចំនួន​​៧​រូប​ ​ជា​តំណែង​​ Paradise​ ​​ដែល​ជា​តំណែង​ទី​៨ ​ក្នុង​ចំណោមតំណែង​​​​ទាំង​១១​​​​របស់​យើង​​​។​​ យើង​​​មាន​​​ធុរៈ​​ជន​​ចាប់​​​​ពី​​តំណែង​​​​  GS ​ឡើង​​​​ទៅ​នៅ​​តាម​បណ្តា​​​ខេត្ត-ក្រុង​​ នានា​ក្នុង​​ព្រះ​រាជាណាចក្រកម្ពុជា​​ ​ដូច​ជា រាជ​ធានី​ភ្នំពេញ ចំនួន​​២៥១​នាក់ បាត់​ដំបង​​​៦​​នាក់ ​កំពង់​ចាម​​​១៨​នាក់ ក្រចេះ​​៦​នាក់  កំពត​​៥​នាក់ ។ល។   ជាមួយ​​​គ្នា​​​​នេះ​ដែរ  ហ្គីហ្វារីន​កម្ពុជា​ បាន​​ផ្តល់​​​ប្រាក់​​​កំរៃ​​​​ជើង​សារ​​​យ៉ាង​​​ទៀង​ត្រង់​​​ និង​យុត្តិធម៌​​​បំផុត​​ដល់​ធុរៈធន​​ចំនួន​​​ជាង​​១៥.០០០​​​នាក់​ស្មើ​នឹង​​​ប្រាក់​​ជាង​៥០ម៉ឺន​​​ដុល្លារ​ ​ហើយ​​​យើង​​​​នឹង​បន្ត​ភាព​​​ស្មោះ​​​ត្រង់​​ និងយុត្តិ​ធម៌​​​របស់​​​យើង​​​​ជូន​​ធុរៈ​ជន​រហូត​​​តទៅ ។

ហ្គីហ្វារីន​​កម្ពុជា​ ​ក៏​បាន​​​រៀបចំ​​ឱ្យ​មាន​​​ធានា​រ៉ាប់​រង​​​​ដល់​​ធុរៈជន​​តាម​​លំដាប់​​​​ថ្នាក់​​ដូចជា​ ២.០០០​​ដុល្លារ​ ចំនួន​​​​៨.១៥៨​នាក់  ​៣.០០០​​​​ដុល្លារ​​​ចំនួន​​​១.២៦៤​​នាក់ ៤.០០០​ដុល្លារ​ ចំនួន​​​​​៣១០​​នាក់​ ៥.០០០​​ដុល្លារ​​ចំនួន​​​១៨១​​នាក់ ​សរុប​​​ទាំងអស់​​​មាន​ចំនួន​​​៩.៩១៣​​​នាក់ ។  ​យើង​​​​សង្ឃឹម​​​ថា ចំនួន​​នេះ​​នឹង​ត្រូវ​បាន​​កើន​​ឡើង​ជា​​​រៀង​​រាល់​​ខែ ៕