កម្មវិធីសប្បាយៗ Spy Club Meet & Greet event 2012 ក៏បានត្រឡប់មកជួបជាមួយប្រិយមិត្តសារជាថ្មីម្តងទៀតដោយមានការចូលរួមពីប្រិយមិត្តក្នុង Facebook រួមជាមួយនិងអតិថិជនរបស់ Spy។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីឱ្យប្រិយមិត្តរបស់ Spy បានជួប និងបានសំណេះសំណាលជាមួយ Presenters របស់ Spy គឺលោកនីកូ និងកញ្ញាតាក់ម៉ា ថែមទាំងបង្កើនទំនាក់ទំនងល្អ រវាងគ្នានិងគ្នាក៏ដូចជានាំឱ្យពួកគេបានស្គាល់អំពី Spy wine cooler កាន់តែច្បាស់ថែមទៀតផងដែរ ។
កាន់តែពិសេសជាងនេះទៅទៀត Spy បានធ្វើការប្រគល់រង្វាន់ជាប្រាក់សុទ្ធចំនួន២លានរៀលជូនដល់អ្នកឈ្នះក្នុងប្រកួតរូបថតជាមួយ Spy តាមរយៈ Facebook (www.facebook.com/spyclubcambodia) ។ តាមរយៈគេហទំព័ររបស់ Spy នេះទៀតសោត ក៏នឹងមានកម្មវិធីពិសេសៗ ដើម្បីឱ្យប្រិយមិត្តបានចូលរួមលេង និងប្រកួតយករង្វាន់ផ្សេងៗទៀតជាច្រើនពី Spy WINE COOLER ។ កម្មវិធី Spy Meet & Greet នេះត្រូវបានប្រព្រឹត្តឡើងកាលពីថ្ងៃសៅរ៍ ទី១៤ មករា ឆ្នាំ ២០១២ កន្លងមកនេះ នៅឯភោជនីយដ្ឋាន The SHOP TOO ដែលចូលរួមដោយប្រិយមិត្តជាង១០០នាក់នៃគេហទំព័រ និង Facebook របស់ Spy ។ កម្មវិធីនេះជាកម្មវិធីលើកទី២ ដែល Spy បានរៀបចំដើម្បីប្រិយមិត្តអ្នកគាំទ្រ ព្រមទាំងអតិថិជនទាំងឡាយដោយចិត្តសោមនស្សរីករាយ ។ ព្រឹត្តិការណ៍ទាំងនេះ សុទ្ធតែជាសកម្មភាពបង្កើនទំនាក់ទំនង និងមិត្តភាពរវាងគ្នា និងគ្នារបស់ Spy ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនទៅថ្ងៃអនាគត ។ Spy ក៏សង្ឃឹមដែរថា ប្រិយមិត្តទាំងអស់នឹងបន្តគាំទ្រ និងប្រាប់តគ្នាទៅកាន់ប្រិយមិត្តផ្សេងៗទៀតផងដែរ ។
Spy បានជ្រាបចូល និងពង្រីកយ៉ាងទូលំទូលាយក្នុងប្រទេសកម្ពុជាថែមទាំងបានរក្សាលំនឹងនៃជំហរមួយដែលប្រិយមិត្តអ្នកគាំទ្រ Spy ទាំងឡាយមិនអាចភ្លេចរសជាតិ និងភាពថ្លៃថ្នូររបស់ Spy បានឡើយ។ Spy ថែមទាំងបានបង្កើតកម្មវិធីពិសេសៗជាច្រើន ដើម្បីបំពេញចិត្តនិងតម្រូវការរបស់អតិថិជនទៀតផង ៕


ចែករំលែកព័តមាននេះ