សវនាការ​​លើ​អង្គ​​សេចក្តី​​សំណុំរឿង​​​០០២ ​បន្តនៅ​​ថ្ងៃ​នេះទៀត​

រាជធានីភ្នំពេញ​​​​ ៖ ​ថ្ងៃនេះគឺជាថ្ងៃទី២​ហើយ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា បន្តបើកសវនាការលើ​អង្គ​សេចក្តី​សំណុំ​រឿង០០២ ប្រឆាំង​នឹងអតីតមេដឹកនាំកំពូលៗនៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន នួន ជា និង​អៀង សារី​។ កាលពីថ្ងៃទី២១ វិច្ឆិកា ២០១១ សវនាការ​លើ​អង្គសេចក្តីក្នុង​សំណុំ​រឿង​០០២​នេះ បាន​ធ្វើ​ឡើង​ពេញមួយថ្ងៃ ដោយ​ប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះសាលាដំបូងនៃ​សាលា​ក្តីខ្មែរក្រហម លោក​​សហចៅក្រមជាតិ និល នុន បានអាន​សារ​បានជនត្រូវចោទទាំង​៣​នាក់​ខាងលើ ក៏ដូចជា​បទ​ល្មើសដែលត្រូវចោទ​ប្រកាន់ ។

ជនជាប់ចោទ​នួន ជា អាយុ​៨៥ឆ្នាំ អតីត​ប្រធាន​សភាតំណាងប្រជាជន​ ខៀវ សំផន អាយុ ៨០ឆ្នាំ អតីតប្រធានគណៈប្រធានរដ្ឋ ឬ​ប្រមុខ​រដ្ឋ និងលោក​អៀង សារី អាយុ​៨៦ឆ្នាំ អតីតឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃរបប​វាល​ពិឃាត​៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវបានចោទប្រកាន់​ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ​រំលោភបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទី ក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

សហព្រះរាជអាជ្ញាជាតិ លោកស្រីជា លាង បានលើកឡើងថា ភស្តុតាង​ដែលនឹងដាក់​បង្ហាញ​ចំពោះមុខចៅក្រមជំនុំជម្រះនាពេលនេះ នឹង​បង្ហាញឱ្យឃើញដោយគិតចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ អំពីបក្សកុម្មុយនីស្តកម្ពុជា ដែលបានបង្វែរប្រទេសកម្ពុជាឱ្យ​ធ្លាក់ចូលទៅក្នុងជំរំទាសករមហាជន ដោយបានបង្រួមប្រជា​ជន​ទូទាំងប្រទេស​ឱ្យ​ទៅជាទាសករ​រស់នៅ​ក្រោម​ប្រព័ន្ធមួយដ៏ឃោរឃៅ​យង់ឃ្នង ដែល​គេពិបាកជឿបាន រហូតមកដល់នឹងសព្វថ្ងៃនេះ។

លោកស្រីសហព្រះរាជអាជ្ញាជាតិបានថ្លែងបន្តថា ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម រួមមាន ការជម្លៀសដោយបង្ខំនៅទីក្រុងនានា ការធ្វើឱ្យ​ទៅជាទាសករនូវប្រជាជនរាប់លាននាក់ ក្នុង​ជំរំ​ការងារដោយបង្ខំ ការកម្ទេចជីវិតមនុស្សរាប់​រយ​សែននាក់តាមបណ្តាមន្ទីរសន្តិសុខ និងវាល​ពិឃាត​ដ៏អសោចិ៍នានា ការសម្លាប់រង្គាលដល់​ជន​ជាតិភាគតិច ការស្លាប់មនុស្សដ៏ច្រើនឥត​គណ​នា បណ្តាលមកពីជំងឺ ការធ្វើការហួស​កម្លាំង ការរំលោភ និងការបង្អត់អាហារ ដែល​ឧក្រិដ្ឋកម្មទាំងនេះត្រូវបានបញ្ជានិងរៀបចំឡើង ដោយជនជាប់ចោទ ដែលជាឧក្រិដ្ឋកម្មដ៏មហា​រន្ធត់ ដែលប្រទេសជាតិមួយមិនធ្លាប់​ទទួល​រង​ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។

លោកស្រីជា លាង បានបន្តថា ប្រជាជន​កម្ពុជា​គ្រប់រូប ដែលនៅរស់រានមានជីវិតពី​សម័យ​នោះ បានទទួលរងផលប៉ះពាល់ពីប្រព័ន្ធ​ឧក្រិដ្ឋ​ដ៏គាបសង្កត់មួយនេះ ដែលជនជាប់ចោទ​បាន​ដាក់ចេញ​។ ចំនួនមនុស្សស្លាប់សរុប ធ្វើ​​ឱ្យ​យើងរន្ធត់ណាស់ដោយអ្នកជំនាញបានប៉ាន់ស្មាន ថា មានចន្លោះពី១,៧លាននាក់ទៅ២,២​លាន​នាក់ ដែលបណ្តាលមកពីលទ្ធផលនៃការគ្រប់​គ្រងរបស់ខ្មែរក្រហម ៕

រាជធានីភ្នំពេញ​​៖ សម្តេច​​អគ្គមហាសេនាបតីតេជោ ​​ហ៊ុន សែន​​ នាយករដ្ឋមន្រ្តីនៃ​​ព្រះរាជាណាចក្រកម្ពុជា​​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជានឹង​

រាជធានី​ភ្នំពេញ ៖ អង្គប្រជុំ​ប្រចាំខែ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ថ្ងៃ​ទី​៥ មីនា មានការ​ប្រកាស​រៀបចំ​ភារកិច្ច​អគ្គស្នងការ​រង​នគរ បាល​ជាតិ​២​រូប ឱ្យ​កាន់​តំណែង​ថ្មី​ដែល​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្លឹង​ឃើញ​ថា ការ​ផ្ទេរ​ភារកិច្ច​នោះ​ពិតជា​ដាក់​ខុស​ជំនាញ ហើយ​ដែល​ពួក​

ខេត្តរតនគិរី ៖ ​​លំនៅដ្ឋានមួយខ្នង​មានទំហំ៦X៧​ម៉ែត្ររបស់លោក​ ​ប៊ូ ឡំា​ ​តំណាងរាស្រ្តមណ្ឌលរតនគិរី ​​ដែលត្រូវអគ្គិភ័យ​ឆាបឆេះ​​បំផ្លាញនៅម៉ោង៣និង​

ខេត្ត​កំពង់ស្ពឺ ៖ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០៥ ​មីនា ​២០១៥ នេះ ​នៅ​មុខ​សាលាខេត្ត​កំពង់ស្ពឺ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៨គ្រួសារ ​មក​ពី​​ភូមិ​ព្រិច​ខ្ពស់​ ឃុំ​យា​អង្គ ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ បាន​មក​ធ្វើការ​តវ៉ា​ស្នើ​សុំ​ឱ្យអាជ្ញាធរ​ខេត្ត​​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​រឿង​តំណាង​មិន​

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ទំនងជា​ភ្លាត់ស្នៀតទើបត្រូវ​ខ្សែរ​ចរន្ត​អគ្គិស​នីដែល​ខ្លួន​ពង្រាយ​សំរាប់​ឆក់​សត្វ​កណ្ដុរ​ក្នុង​ស្រែប្រាំង​ឆក់​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត​៧​ព្រឹក​ ថ្ងៃ​ទី​០៥

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by