Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រតិ​កម្មភរិ​យា​យោធិន​ពិការ​លក់​មាន់​ធ្វើ​សោ​ហុយ​មក​បើក​ប្រាក់​3ខែ ម្តង​បាន​7.500​រៀល

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៨:២២

ស្រ្តីជាភរិយាយោធិនពិការ ស្រ្តីជាភរិយាយោធិនពិការ

កោះសន្តិភាព

ស្រ្តីជាភរិយាយោធិនពិការ

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២ សីហា ស្រ្តី​ម្នាក់ពេលចេញមកពីមន្ទីរសង្គមកិច្ច​ អតីត​យុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននិយាយ​​​រអ៊ូ​រទាំទាំង​សំឡេងរដឺនៗថា ប្រាក់ដែលគាត់​បើក​ពីមន្ទីរ​សង្គមកិច្ចខេត្ត​ជាប្រាក់ខែប្តីគាត់ដែល​បាន​ពលី​ដោយសារខ្មែរក្រហមសម្លាប់ក្នុងកំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ទទួលបានតិចតួចបំផុត គឺ​ត្រឹមតែ​៧.៥០០រៀលប៉ុណ្ណោះ រយៈពេល៣ខែ។

ស្រ្តីវ័យចំណាស់រូបនេះឈ្មោះអែត ខាំតា អាយុ៦៣​ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេ​សាន បាននិយាយថា ប្តីរបស់គាត់ឈ្មោះ​នូ អន បានចូលកងស្វ័យ​ត្រាណសម័យរដ្ឋកម្ពុជា នៅ​ភូមិ​ភ្លុក ឃុំភ្លុក។ ខណៈ​កំពុង​បំពេញភារកិច្ច​ចុះ​យាម​ល្បាតក្នុងភូមិសាស្រ្តស្រុកសេសាន ក៏​ត្រូវ​ខ្មែរ​ក្រហមលបបាញ់សម្លាប់ ហើយឈ្មោះ​ប្តី​គាត់​ក៏​បាន​កាត់ចូលមក​មន្ទីរសង្គមកិច្ច​ អតីត​យុទ្ធ​ជន និងយុវនីតិ​សម្បទាខេត្ត តែគាត់មិនបាន​ដឹង​ថា ប្រាក់បៀវត្សទាំងនោះមានចំនួនប៉ុន្មាន​ទេ គ្រាន់​តែ​ដឹងថា ជារៀងរាល់៣ខែម្តង​មន្ទីរ​សង្គម​កិច្ច​បាន​ផ្ញើប្រាក់ទាំងនោះតាម​រយៈ​អ្នកភូមិទៅ​ឱ្យ​គាត់។

ស្រ្តី​រូប​នេះ​បានបន្តទៀតថា នៅព្រឹក​ថ្ងៃទី២ សីហា គាត់បានចូលទៅបើកប្រាក់ខែ​ដោយ​ផ្ទាល់​តាមការហៅរបស់មន្ទីរសង្គមកិច្ច​បាន​ចំនួន​៧.៥០០រៀល បន្ទាប់ពីកាត់ចូលសមា​គម​រួច​មក។ គាត់​រអ៊ូថា លុយ​ប៉ុណ្ណេះ​គាត់ជិះឡានមិន​គ្រប់​ទេ ព្រោះថ្លៃឡាន​ទៅ​មក​តម្លៃ១៥.០០០​រៀល​ឯណោះ ហើយ​​លទ្ធ​ភាព​មកបើកប្រាក់​ខែ​នេះគាត់លក់មាន់មួយក្បាល​តម្លៃ​២៥.០០០​រៀល​ធ្វើជា​សោហ៊ុយ។ គាត់​និយាយ​ថា ប្រាក់​ខែ​ប៉ុណ្ណេះ​គាត់​មិន​អាច​មក​​បើក​ទៀត​​ទេ ព្រោះ​​បូក​សរុប​ទៅ​គ្មាន​​​បាន​អ្វី​បន្តិច​ណា​សោះ។

ជុំវិញករណីនេះ លោក​ស៊ា គឹមសែ ប្រធាន​មន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិ​សម្ប​ទា​ខេត្ត​បានឱ្យដឹងថា ប្រាក់ខែរបស់យុទ្ធជនពលី​ក្នុង​ម្នាក់ទទួលបានតែ៦.០០០រៀលទេ ហើយ​មន្ទីរតម្រូឱ្យគ្រួសារអ្នកពលីបំពេញបែបបទ ជា​លិខិតមរណភាពចេញពីអាជ្ញាធរដែនដី ដើម្បី​ចូល​ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចនាយកជាប្រធាន។

លោកស៊ា គឹមសែ បានឱ្យដឹងទៀតថា ក្នុង​ប្រាក់​ខែម្នាក់៦.០០០រៀលនោះ ត្រូវបានកាត់​ចូល​ក្នុង​សមាគមចំនួន៣.៥០០រៀល ហើយ​នៅ​សល់ចំនួន២.៥០០រៀលក្នុង១ខែ ដូចនេះ​មន្ទីរ​មាន​គោលការណ៍បើកប្រាក់ខែ​ឱ្យគ្រួសារយុទ្ធ​ជន​ពលី​ធ្វើឡើងក្នុង១ត្រីមាសម្តង ដែល​ក្នុង​មួយត្រីមាសនោះ អ្នកដែលបាន​បំពេញ​លិខិត​មរណភាព​ចូលជាសមាជិកសមាគម គឺនៅ​សល់​ចំនួន៧​.៥០០រៀលគត់។ លោកបញ្ជាក់​ទៀតថា គ្រួសារអ្នកពលីដែលបានចូលជាសមាជិករបស់​សមាគមហើយនោះពេលមរណភាព គឺសមា គម​មានគោលការណ៍ជួយជាថវិកា​ដល់ក្រុម​គ្រួសារ​ចំនួន​៤.០០០.០០០រៀល៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd