ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​តាំងពិព័រណ៍​អន្ដរជាតិ​នៅ​ទីក្រុង​កោះ​ពេជ្រ​មាន​២៣៧​ស្ដង់

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Interna-tiona Event Management បាន​រៀបចំ​ព្រឹត្ដិការណ៍​តាំងពិព័រណ៍​ពាណិជ្ជកម្ម​អន្ដរជាតិកម្ពុជា កាលពី​ថ្ងៃ​ទី​២៦ មីនា នៅ​ទីក្រុង​កោះពេជ្រ ដែល​ពិធី​បើក​ការ​តាំងពិព័រណ៍​នេះ បានប្រព្រឹត្ដ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ត្រាក់ ថៃ​សៀង អភិបាលរង​រាជធានីភ្នំពេញ​។ពិព័រណ៍​ពាណិជ្ជកម្ម​អន្ដរជាតិ​នេះមាន រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦, ២៧ និង ២៨ មីនា និង​មាន​ស្ដង់​តាំងពិព័រណ៍​ចំនួន ២៣៧​ស្ដង់ មាន​ដាក់​តាំង​ទំនិញ​គ្រប់​ប្រភេទ ដូច​ជា​សំណង់ សំភារ​ប្រើប្រាស់​លំនៅ​ដ្ឋា​នគ្រឿងសង្ហារិម សំលៀក​បំពាក់ គ្រឿងឧបភោគបរិភោគ សំភារ​កំសាន្ដ​របស់​ក្មេង គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ទំនិញ​ជា​ច្រើន ប្រភេទ​ទៀត ។ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​ការ​តាំង ពិព័រណ៍​នេះ លោក​ត្រាក់ ថៃ​សៀង បានឱ្យ​ដឹងថា រាជធានី​ភ្នំពេញ​ជាទី​ក្រុង​ដ៏​ចំណាស់​មួយ និង​ល្បីល្បាញ​ក្នុង​ចំណោម​ទីក្រុង​នានា​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជាទី​ក្រុង​ដ៏ស្រស់​ស្អាត​ក្នុង​ចំណោម​ទីក្រុង​នានា​លើ សាកលលោក​។ទីផ្សារ​កម្ពុជា​មាន​សក្ដានុពល នី​ហរ​ណ អាហរ័ណ ទំនិញ​ពី​ប្រទេស​អាស៊ាន អាស្រ័យហេតុនេះ ខ្ញុំ​សូម​លើកទឹកចិត្ដ​ចំពោះ លោក ហុ​ក លួ​ន អគ្គនាយក​ក្រុមហ៊ុន IEM និង​អ្នកជំនួញ​ទាំងអស់​ក្នុង​ការ​ផ្ដើមគំនិត​ធ្វើ​ពិព័រណ៍ពាណិជ្ជកម្ម​អន្ដរជាតិ​កម្ពុជា​២០១០​នេះ ដើម្បី​បើកឱកាស​ឱ្យ​ពាណិជ្ជករ​បាន​ជួបជុំ​គ្នាក្នុង​ការ​ធ្វើ​ជំនួញព្រមទាំង​សហការ​ល្អ​លើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មឱ្យ​មានដំណើរការ​ល្អ ។