ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកនេសាទ​យួន​ព្រួត​វាយ​អ្នកនេសាទ​ខ្មែរ​របួសធ្ងន់​-​ស្រាល​១៥​នាក់ ក្នុងស្រុក​ប្រាសាទបាគង

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នកនេសាទ​ខ្មែរ​ប្រមាណ​១៥​នាក់ បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​តែ​ក្រុម​ជនជាតិ​វៀតណាម​ចំនួន​៥០​នាក់ ជិះ​កាណូត​២​គ្រឿង​មក​ព្រួត​គ្នា​វាយប្រហារ​នៅ​ក្នុង​បឹង​ទន្លេសាប កាលពី​យប់​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ខេត្តសៀមរាប ៖ អ្នកនេសាទ​ខ្មែរ​ប្រមាណ​១៥​នាក់ បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​តែ​ក្រុម​ជនជាតិ​វៀតណាម​ចំនួន​៥០​នាក់ ជិះ​កាណូត​២​គ្រឿង​មក​ព្រួត​គ្នា​វាយប្រហារ​នៅ​ក្នុង​បឹង​ទន្លេសាប កាលពី​យប់​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភព​បានឱ្យ​ដឹង​ថា ក្រុម​អ្នកនេសាទ​ខ្មែរ​ទាំងនោះ ខ្លះ​រង​របួស​បែកក្បាល ត្រូវ​បាន​គ្រូពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ និង​ខ្លះ​ទៀត​កំពុង​គ្រាំ​ដោយ​ត្រូវ​គ្រូពេទ្យ​បន្តោង​សេរ៉ូម​ជំនួយ​សុខភាព​នៅឡើយ បន្ទាប់​ពី​ត្រូវ​ក្រុម​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​ដែក និង​ពូថៅវាយ​សំពង​លើ​ពួក​គេ ដោយ​មិនដឹង​មូលហេតុ ។

ប្រភព​ពី​យុវជន​ម្នាក់​ឈ្មោះ​លុយ ន​ង រស់នៅ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ក្នុង​ចំណោម​អ្នក​រង​គ្រោះ​១៤​នាក់ ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ រូប​គាត់​និង​អ្នក​ភូមិ​១៤​នាក់​ទៀត ​(​ជា​អ្នកនេសាទ​) បាន​នាំ​គ្នា​ចេញ​ទៅ​ដាក់​មង​នៅ​ក្នុង​អតីត​តំបន់​ឡូត៍​លេខ​៤​នៃ​បឹង​ទន្លេ​សាប ។ ក្នុង​យប់​នោះ ពួក​គាត់​ប្រទះ​ឃើញ​កាណូត​របស់​ជនជាតិ​វៀតណាម​២​គ្រឿង​ធំ​ៗ មក​ពី​តំបន់​ចុង​ឃ្នៀស ក្រុង​សៀមរាប ប្រើ​យ៉ាំ​ង​កាវ ចាប់ផ្ដើម​អូស​យក​ត្រី​ខុសច្បាប់​មក​ដល់ ក្នុង​តំបន់ហាមឃាត់​នេះ ។

ដូច្នេះ​ក្រុម​របស់​គាត់ ក៏​ហាម​មិន​ឱ្យ​ជនជាតិ​វៀត​ណាម​ទាំងនោះ​អូស​ទៅ​តំបន់​ដែល​ពួក​គាត់​កំពុង​ដាក់​មង ក៏​ប៉ុន្តែ​ជនជាតិ​វៀតណាម​ទាំងនោះ​មិន​ស្ដាប់​ទេ គឺ​អូស​ទៅ​បំផ្លាញ​មង ហើយ​​ក៏​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួក​គាត់​តែ​ម្ដង ។ ទៅ​ដល់​ឃើញ​ជាប់​មង ពួក​ខ្ញុំ​ហៅ​មេ​វា​មក​សួរ តែ​មេ​វា​មិន​មក បើកកាណូត​ទៅ ហើយ​ទូរស័ព្ទ​ហៅ​គ្នា​វា​មក​ថែម​ទៀត ពេល​នោះ​គ្នា​វា​មក​ដល់ ក៏​នាំ​គ្នា​មក​វាយ​ពួក​ខ្ញុំ​តែ​ម្តង។

ជុំវិញ​ករណី​ខាងលើ លោក​មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​កោះសន្តិភាព​ដឹង​ថា ករណី​ហិង្សា​នេះ ដែល​បង្ក​ដោយ​ជនជាតិ​វៀតណាម​ទាំងនោះ គឺ​កើតឡើង​នៅ​កណ្ដាល​បឹង​ទន្លេសាប ដោយ​មិន​មាន​សមត្ថកិច្ច​ណា​បានឃើញ​ផ្ទាល់​ភ្នែក​នោះ​ទេ ។

លោក​បន្ត​ថា ការ​ប្រើ​ហិង្សា​មក​លើ​អ្នកនេសាទ​ខ្មែរ​នេះ គឺ​ចាត់​ទុក​ជនជាតិ​វៀតណាម​ទាំងនោះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ខុសច្បាប់ ហើយ​កម្លាំង​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ស្វែង​រកមុខ​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។