ខេត្តក្រចេះ ៖ គិតមកត្រឹមម៉ោង១០និង៤៥នាទីព្រឹកនឹងថ្ងៃទី៨ ធ្នូ នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់៦នាក់ហើយ (ប្រុស៣នាក់-ស្រី៣នាក់) ចំណែកចំនួនអ្នករងគ្រោះជាង៣០នាក់ទៀតក៏កើតមានអាការពុលដែរ បាននិងកំពុងតែស្ថិតក្នុងការសង្គ្រោះនៅក្នុងមន្ទីរពេទ្យស្នួល ។
អាជ្ញាធរដាក់ការសង្ស័យថា បាតុភាពនេះ បណ្តាលមកពីពុលសាច់ឆ្កែបន្ទាប់ពីអ្នកភូមិទាំងនេះបានទទួលទានសាច់ ឆ្កែងាប់ដោយការបំពុល ដែលគេយកទៅធ្វើម្ហូបក្នុងពិធីបុណ្យសពមួយ កាលពីយប់ថ្ងៃទី៦ ធ្នូ ។ ការភ្ញាក់ផ្អើលជុំវិញបញ្ហានេះ កើតមាននៅថ្ងៃទី៧ ធ្នូ ក្រោយពីមានអ្នកភូមិប្រុសស្រីរស់នៅភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នួល ដែលពេលនោះយ៉ាងហោចណាស់៣នាក់បានស្លាប់ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា ទិញឆ្កែងាប់ដោយគេបំពុលមកធ្វើម្ហូបពុលស្លាប់បន្តបន្ទាប់៥នាក់ និងជាង៣០នាក់ចូលមន្ទីរពេទ្យ


ចែករំលែកព័តមាននេះ