ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​! បុរស​មេ​ភូមិ​សាមគ្គី​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយប្រហារ​ទឹក​អាស៊ីត​រង​របួសធ្ងន់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​មេ​ភូមិ​សាមគ្គី​ ត្រូវ​ជនមិន​ស្គាល់​មុខ​២​នាក់​ជិះម៉ូតូ​១គ្រឿងចុះ​មក​ ដោយកាន់ដប​​​​ទឹក​​អាស៊ីតមក​ជះ​​លើខ្លួន​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ខណៈ​​គាត់​កំពុង​ដើរ​ហាត់ប្រាណ​តាម​ដង​ផ្លូវ ហើយជនទាំង២នាក់បានជិះ​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​មេ​ភូមិ​សាមគ្គី​ ត្រូវ​ជនមិន​ស្គាល់​មុខ​២​នាក់​ជិះម៉ូតូ​១គ្រឿងចុះ​មក​ ដោយកាន់ដប​​​​ទឹក​​អាស៊ីតមក​ជះ​​លើខ្លួន​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ខណៈ​​គាត់​កំពុង​ដើរ​ហាត់ប្រាណ​តាម​ដង​ផ្លូវ ហើយជនទាំង២នាក់បានជិះ​ម៉ូតូ​គេច​ខ្លួនបាត់​ ។ បន្ទាប់មក បាន​បង្ក​​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើលឡើង​ ហើយ​​ជន​រង​គ្រោះ​​​ត្រូវ​គេ​​​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​​
ភ្លាម​ៗ​ ។

ហេតុការណ៍​នេះ​​កើតឡើង ​កាលពី​វេលា​ម៉ោង​០៥​ព្រឹក​​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​​ប្ញ​ស្សី​កែវ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​យឹ​ម សុ​ផាត អាយុ​៦៨​ឆ្នាំ ជាមេភូមិ​សាមគ្គី មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ​​​ទោះ​បីជា​យ៉ាងណា ទាក់ទិន​ករណី​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នោះ​ទេ ខណៈ​ត្រូវ​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​រឿង​គំនុំ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ។