ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​២​នាក់​លោត​ចេញពី​រថយន្ត​ព្យាយាម​គេចខ្លួន ក្របួច​បាន​ម្នាក់​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​នៅមុននេះបន្តិច​ថា អ្នកទោស​ម្នាក់​ក្នុង​ចំណោម​២​នាក់ ដែល​បាន​គេច​ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​ ខណៈ​ដឹក​តាម​រថយន្ត​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​.​ស គិត​ត្រឹម​វេលា​ម៉ោង​០១ និង​២២​នាទី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៥ នេះ ត្រូវ​​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​វិញ ​នៅ​ចំណុច​ភូមិ​ត្រពាំង​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គួរ​បញ្ជា​ក់​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ អ្នកទោស​២​នាក់​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ដឹកតាម​រថយន្ត​​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​.​ស បន្ទាប់​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ខណៈ​រថយន្ត​មក​ដល់​ចំណុច​ម្តុំ​បុរី​សន្តិភាព​២ ក្នុង​ព្រំប្រទល់​សង្កាត់​ចោម​ចៅ និង​សង្កាត់​ពងទឹក រថយន្ត​បាន​បន្ថយល្បឿន ក៏​ត្រូវ​អ្នកទោស​២​នាក់​ហក់​ចេញពី​រថយន្ត​ព្យាយាមគេចខ្លួន ។ បន្ទាប់​មក ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ចុះ​ព័ទ្ធ ដើម្បី​រក​ចាប់ខ្លួន​វិញ​ ។