ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀ.ន​ដ៏​ធំ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៩ តុលា​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៩ តុលា​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​លី ស្រី​នាង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​មិត្ត​ភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត និង​២-​ឈ្មោះ​ម៉ា​ប់ ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មករ ស្នាក់​នៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាមួយ​និង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម មាន​​អក្សរ WY ចំនួន​៣០​ថង់ ពណ៌​ខៀវ រាប់​ឃើញ​មាន​ចំនួន​៥,៩៩០​គ្រាប់ ទម្ងន់​ស្មើនឹង​៥៦៨,១​ក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម ពណ៌​.​ស​មួយ​ថង់​ធំ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ​ញ​រឿង និង​ម៉ូតូ​១​គ្រឿង ។ ពាក់ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​និយាយ​ថា ថ្នាំ​ញៀន​ទាំង​អស់នេះ គឺ​រូបគេ​គ្រាន់តែ​ស៊ីឈ្នួល​កាន់​យក​ទៅ​បម្រុង​ឆ្លង​ដែន​ទៅ​ថៃ​ក្នុង​តម្លៃ​២​ពាន់​បាត ។