ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លូ​ន​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​លាក់​ថ្នាំ​ញៀន​ចំនួន​១៤១​គ្រាប់

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៤ កញ្ញា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គិរី​សាគរ បាន​ធ្វើការ​ឃាត់​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​មាន​លាក់​ថ្នាំ​ញៀន​ចំនួន​១៤១​គ្រាប់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​អ៊ូច សំអាត អាយុ​៣៨​ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​នេសាទ​ក្នុងស្រុក​គិរី​សាគរ ។

ចំណែក​វត្ថុ​តាង​ថ្នាំ​ញៀន មាន​ពណ៌​ផ្កាឈូក​ចំនួន​១៣៩​គ្រាប់ និង​ពណ៌​បៃតង​២​គ្រាប់​, យ៉ា​ម៉ា​ទឹកកក​ចំនួន​៨៤​កញ្ចប់​តូច ដែល​លាក់​ទុក​ក្នុង​កូន​ធុងបាស់​តូច ប្រភេទ​ចាក់ Mp3 ពណ៌​ខ្មៅ និង​នៅ​មួក​កា​តិ​ប ពណ៌​សូកូឡា​លាយ​ខ្មៅ និង​ទូរស័ព្ទ​២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។