ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះថ្ម​៣​ល្វែង​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​ទាំង​កណ្តាលអធ្រាត្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះថ្ម​៣​ល្វែង ក្នុង​នោះ​មានផ្ទះ​១​ល្វែង​ជា​ផ្ទះ​លក់​ស្បែកជើង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង ដោយ​សារ​​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ហើយ​បាន​ឆេះ​បំផ្លាញ​រថយន្ត​ស៊េរី​ទំនើប​ឡិច​ស៊ី​ស​RX450h មួយ​គ្រឿង និង​ម៉ូតូ​៣​គ្រឿង រួម​ទាំង​សម្ភារ​​ជា​ច្រើន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ កញ្ញា ២០១៥ ស្ថិត​នៅ​

រាជធានី​ភ្នំពេញ ៖ ផ្ទះថ្ម​៣​ល្វែង ក្នុង​នោះ​មានផ្ទះ​១​ល្វែង​ជា​ផ្ទះ​លក់​ស្បែកជើង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង ដោយ​សារ​​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ហើយ​បាន​ឆេះ​បំផ្លាញ​រថយន្ត​ស៊េរី​ទំនើប​ឡិច​ស៊ី​ស​RX450h មួយ​គ្រឿង និង​ម៉ូតូ​៣​គ្រឿង រួម​ទាំង​សម្ភារ​​ជា​ច្រើន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ កញ្ញា ២០១៥ ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​៣១៨​ខាង​ត្បួ​ង​ផ្សារ​អូ​ឡាំ​ពិ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​៣​ល្វែង​ខាងលើ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ទេ តែ​បាន​ស្គាល់​ម្ចាស់ផ្ទះ​លក់​ស្បែកជើង​១​ល្វែង គឺ​ឈ្មោះ​ចិន ណា​រី អាយុ​៣០​ឆ្នាំ ភេទ​ស្រី ជា​ម្ចាស់ផ្ទះ​លេខ​25A ចំណែក​ម្ចាស់ផ្ទះ​លេខ​25B ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​នោះ និង​ម្ចាស់ផ្ទះ​លេខ​25C សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ផ្សែងហុយ​ទ្រ​ឡោម​ចេញពី​ក្នុងផ្ទះ​លក់​ស្បែកជើង​មួយ​ល្វែង ពេល​នោះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ បាន​ទៅ​មើល​ក៏​ឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ស្បែកជើង​ដែល​ដាក់​នៅ​ក្នុងផ្ទះ​នោះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ឃើញ​ដូច្នោះ ពួក​គាត់​បាន​ស្រែក​ឆោឡោ​ឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ចេញ​មក​ក្រៅ​ជួយ​ពន្លត់ភ្លើង ។

ពេល​នោះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​ធ្វើការ​បាញ់​ពន្លត់​អណ្តាតភ្លើង ដែល​កំពុង​ឆេះ​ផ្ទះ​លក់​ស្បែកជើង​១​ល្វែង​នោះ​ដែរ តែ​ដោយសារ​អំណាច​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​ពេក ក៏​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​២​ល្វែង​ដែល​នៅ​ជាប់​នោះ​ទៀត ទើប​ពួក​គាត់​បាន​នាំ​គ្នា​ទាក់ទង​ទៅ​សមត្ថកិច្ច​ខណ្ឌចំការមន ឱ្យ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង ដែល​កំពុង​ឆេះ​រាលដាល​នោះ​ផង​ដែរ​។

រយៈពេល​ប្រមាណ​៥​នាទី រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ជា​ច្រើន​គ្រឿង
 ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ព្រំ យ័ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ បាន​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​យ៉ាង​យកចិត្តទុកដាក់ តែ​ដោយសារ​ផ្ទះ​៣​ល្វែង​ខាងលើ ពិបាក​ក្នុង​ការ​បាញ់​ទឹក​ចូល​ទៅ​ពន្លត់​នៅ​ខាងក្នុង​ផ្ទះ​ព្រោះ​ផ្ទះ​ទាំង​៣​នោះ ត្រូវ​បាន​​ម្ចាស់ផ្ទះ​ចាក់សោ​ខាងក្នុង ទើប​សមត្ថកិច្ច​នាំ​គ្នា​វាយ​កម្ទេច​ទ្វារ​ទាំងនោះ ហើយ​ក៏​ធ្វើការ​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើ​ពេល​ប្រមាណ​១​​ម៉ោង ទើប​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព