ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រសួងមហាផ្ទៃ​ជំរុញឱ្យ​​មន្ត្រី​នគ​របាល​​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ឱ្យ​​បាន​​១.០០០​​ប័ណ្ណ ក្នុង​១​ថ្ងៃ

8 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​​មន្ត្រី​នគរ​បាល​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ក្នុង​​មួយ​​ថ្ងៃ​ឱ្យ​បាន​​១.០០០​ប័ណ្ណ​ ដែល​លើក​ឡើង​ក្នុង​កិច្ច​​ប្រជុំ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤​ កញ្ញា​ ២០១៥​ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ ។​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​​មន្ត្រី​នគរ​បាល​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ក្នុង​​មួយ​​ថ្ងៃ​ឱ្យ​បាន​​១.០០០​ប័ណ្ណ​ ដែល​លើក​ឡើង​ក្នុង​កិច្ច​​ប្រជុំ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤​ កញ្ញា​ ២០១៥​ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ ។​

លោក​វ​រ​សេនីយ៍​ទោ អ៊ុ​ន សំ​អន ស្នងការ​នគ​បាលរង​ខេត្ត ​បាន​មាន​ប្រសាសន៍​ថា​ ​កិច្ច​ដំណើ​រការ​ផ្តល់​ជូន​សរុប​ចំនួន​​៥០៤.០៥៦​នាក់ ប្រជាពលរដ្ឋ​​ដែល​មាន​អាយុ​១៥​ឆ្នាំ​ដល់​១៧​ឆ្នាំ​ មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ចំនួន​២៨.៣៨២​នាក់ ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ មាន​អត្តសញ្ញាណប័ណ្ណ​ចំនួន​២០០.៦៣៨​នាក់ ស​ន្ទ​ទស្សន៍​ត្រូវ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ថ្មី​បន្ត​លើ​ចំនួន​២៧៥.០៣៦​នាក់​ ។

​លោក​ឧត្តមសេនីយ៍ឯក សុខ ធី អគ្គស្នងការ​​នគរ​បាល​រង​ ទទួល​ផែន​អត្តសញ្ញាណ​កម្ម​បាន​អាន​សម្រេច​ស្តី​ពី​ការ​កែសម្រួល​សមាសភាព​គ​ណៈកម្ម​ការ​តាមដាន​ និង​ដឹកនាំ​ការ​អនុវត្ត​ការងារ​អត្តសញ្ញាណប័ណ្ណ​សញ្ជា​តិ​ខ្មែរ ​សម្រេច​តែង​តាំង ​លោក​ គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្ត​ ​ជា​ប្រធាន លោក សួន បវរ អភិបាលរង​ខេត្ត​ ជា​អនុប្រធាន​លោក​​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរ​បាល​ខេត្ត​ ជា​អនុប្រធាន​ និង​មាន​សមាជិក​ចំនួន​៦​រូប​ទៀត​ ។

លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ជំរុញឱ្យ​​មន្ត្រី​នគរ​បាល​ធ្វើ​អត្ថ​សញ្ញាណ​ប័ណ្ណ​ត្រូវ​អនុវត្តន៍​១​ថ្ងៃ​ឱ្យ​បាន​ចំនួន​១.០០០​ប័ណ្ណ​ ទើបទាន់​ការងារ​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​​ពួក​គាត់​​​ចូលរួម​បោះ​ឆ្នោត​នៅ​អាណត្តិ​​ក្រោយ​នេះ​ ដើម្បី​បំពេ​ញកាតព្វកិច្ច​ជា​ពលរដ្ឋ​​​ខ្មែរ ​។ ហើយ​ការ​អនុវត្ត​ធ្វើ​អត្តសញ្ញាណ​កម្ម​ត្រូវ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ជាក់ស្តែង​លើ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជា​តិ​ខ្មែរ ​ដើម្បី​ចៀសវាង​ការ​ផ្តល់​ខុស​លក្ខ​ខណ្ឌ​ជំនាញ​ដល់​ជន​មាន​សមាសភាព​មិន​ប្រក្រតី​ ៕​