ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​២​គ្រឿង​ប៉ះ​គ្នា​មិន​ព្រម​នៅ​​ដោះ​ស្រាយ ​បែរ​ជា​​​បើក​រថយន្ត​រត់​​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស ​RX330 ​​បត់​ឆ្វេង​បុក​រថយន្ត​កាម​រី​ហើម​នៅ​ចំណុច​ផ្លូវ​លេខ261 កែងផ្លូវ​លេខ​218 សង្កាត់​ទឹកល្អក់​3 ខណ្ឌទួលគោក ហើយ​រថយន្ត​បង្ក​ព្យាយាម​បើករ​ត់ទៅ​ដល់កន្លែង​ផ្ញើរថយន្ត​

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស ​RX330 ​​បត់​ឆ្វេង​បុក​រថយន្ត​កាម​រី​ហើម​នៅ​ចំណុច​ផ្លូវ​លេខ261 កែងផ្លូវ​លេខ​218 សង្កាត់​ទឹកល្អក់​3 ខណ្ឌទួលគោក ហើយ​រថយន្ត​បង្ក​ព្យាយាម​បើករ​ត់ទៅ​ដល់កន្លែង​ផ្ញើរថយន្ត​នៅ​ចំណុច​ផ្លូវ​​លេខ​123​កែងផ្លូវ​លេខ​420 សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ​កញ្ញា ២០១៥ ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 2AF-2386 បើកបរ​តាម​ផ្លូវ​លេខ​261 ពី​ជើង​ទៅ​ត្បូង ក្នុង​ស្ថានភាព​ស្រវឹង ចំណែក​រថយន្ត​កាម​រី​ហើម ពណ៌​ស ពាក់​ស្លាក​លេខឆ8251-ភព1 បើក​តាម​ផ្លូវ​លេខ​២១៨ ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ ស្រាប់តែ​រថយន្ត​​បង្ក​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​បុក​រថយន្ត​កាម​រី​ខូច​ខាង​មុខធ្លាក់​កាង ​និង​ដាច់​រ៉ូ​ទីល​ទៅ​មុខ​លែង​រួច ចំណែក​រថយន្ត​ឡិច​ស៊ី​ស​សើយ​ថ្ពាល់​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច ត្រូវ​ម្ចាស់​រថយន្ត​ដែល​រង​ការ​ខូចខាត​ជិះ​ម៉ូតូឌុប​ដេញ​តាម​ពីក្រោយ​រហូត​ដល់​កន្លែង​ផ្ញើ​រថយន្តផ្លូវ​លេខ​123​កែង​ផ្លូវ​លេខ​420 សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន បើករថយន្ត​យក​ទៅ​ផ្ញើ​ហើយ​ចេញ​ទៅ​បាត់ ត្រូវ​បាន​ជន​រងគ្រោះ​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ចុះ​មក​ដល់ ​ទើប​អ្នក​ទទួល​ផ្ញើ​រថយន្ត​បាន​ទូរស័ព្ទ​ហៅ​ម្ចាស់រថយន្ត​​មក​និយាយ​ចរចា​គ្នា​មិន​ត្រូវ​ ដោយសារ​តែ​រថយន្ត​បង្ក​អាង​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង ទើប​សមត្ថកិច្ច​យក​រថយន្ត​បង្ក​ទៅ​ដោះស្រាយ​នៅ​អធិការ​ដ្ឋាន​​​នគរ​បាល​​ខណ្ឌទួលគោក​វិញ ៕