ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូ​រ៉ូ​ឡា​ផ្ទុះ​កង់​មុខ​ក្រឡាប់ច្រើនត្រឡប់​ មនុស្ស​៥​នាក់​រង​របួសធ្ងន់​-​ស្រាល​នៅ​ស្រុក​ក្រគរ

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​មុខ​ខាងឆ្វេង ខណៈ​កំពុង​បើក​យ៉ាង​លឿន បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១២​នាទី​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​មុខ​ខាងឆ្វេង ខណៈ​កំពុង​បើក​យ៉ាង​លឿន បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១២​នាទី​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់ ១-​ឈ្មោះ​វុ​ត្ថា អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) មាន​ទីលំនៅ​ខេត្តកំពត ២-​ឈ្មោះ​តាន់ រតនា អាយុ​២៧​ឆ្នាំ (​របួសធ្ងន់​) មាន​ទីលំនៅ​ខេត្តកំពង់ធំ និង​៣​នាក់​ទៀត​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ បាន​រង​របួសស្រាល ។

បច្ចុប្បន្ន ជន​រង​គ្រោះ​របួសធ្ងន់ និង​ស្រាល​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ រីឯ​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព