ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ជូន​​​ជន​សង្ស័យ​​១៣​នាក់ ​ពាក់​ព័ន្ធ​​​គ្រឿងញៀ.ន​​ ទៅ​​សាលា​ដំបូង​ខេត្ត​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​ដើម្បី​ឲ្យ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ពិសេស​​ការ​លុប​បំបាត់​នូវ​គ្រឿងញៀ.ន​ ​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​តែងតែ​ក្រើនរំឭក​ដល់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន

ខេត្តបន្ទាយមានជ័យ ៖ ​ដើម្បី​ឲ្យ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ពិសេស​​ការ​លុប​បំបាត់​នូវ​គ្រឿងញៀន​ ​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​តែងតែ​ក្រើនរំឭក​ដល់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ត្រូវ​តែ​ចុះ​បង្ក្រាប​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ចំពោះ​បញ្ហា​គ្រឿងញៀន ។

​ជា​លទ្ធផល​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២៦​ សីហា​​ ២០១៥ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១៣​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត នៅ​ចំណុច​រ៉ា​រថភ្លើង ​ស្ថិត​ក្នុងភូមិសែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​។

​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត នាយការិយាល័យ​នគរបាល​​ បាន​ឲ្យ​ដឹង​ថា​​ ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ  កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​អ្នក​ជួញដូរ​គ្រឿងញៀន ឈ្មោះ​ ឡាយ  ញ៉ា អាយុ​២៦​ឆ្នាំ ​ទីលំនៅ​មិន​ពិតប្រាកដ និង​អ្នក​ប្រើប្រាស​ថ្នាំ​ញៀន​សរុប​ចំនួន​១២​នាក់​ទៀត​ ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម​ចំនួន​៨​គ្រាប់ ​រថយន្ត​១​គ្រឿង​​ ​ម៉ូតូ​ចំនួន​៧​គ្រឿង ​និង​សម្ភារសម្រាប់​ជក់​មួយ​ចំនួន​ទៀត ​។

​ជនសង្ស័យ​ទាំង​១៣នាក់​ខាងលើ​​ រួម​នឹង​វត្ថុ​តាង​ ​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ សីហា​​​២០១៥ ​​៕