ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ ​សម្តេចតេជោ ​ហ៊ុន សែន​ ​អនុញ្ញាតឲ្យកីឡាករ​វ៉ូវីណាម​ដែល​​បានទទួល​មេដាយមាស​​និងសំរឹទ្ឋ​ពិភពលោក​​ចូលជួប

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​កីឡាករវ៉ូវីណាម​២រូប​ដែលប្រកួតឈ្នះទទួល​​បានមេដាយមាស​និង​សំរឹទ្ឋក្នុងការប្រកួតវ៉ូវីណាម​​ជើងឯកពិភពលោក​នៅក្នុង​​ប្រទេសអាល់ហ្សេរី​កាលពី​

រាជធានីភ្នំពេញ ៖​ ​កីឡាករវ៉ូវីណាម​២រូប​ដែលប្រកួតឈ្នះទទួល​​បានមេដាយមាស​និង​សំរឹទ្ឋក្នុងការប្រកួតវ៉ូវីណាម​​ជើងឯកពិភពលោក​នៅក្នុង​​ប្រទេសអាល់ហ្សេរី​កាលពី​ចុងខែកក្កដា ​ឆ្នាំ២០១៥កន្លងមកនេះ ​បានត្រូវសម្តេចតេជោ​ ហ៊ុន សែន ​អនុញ្ញាតឲ្យចូលជួប​សម្តែងការគួរសម ​សំណេះសំណាល​និងផ្តល់បា្រក់រង្វាន់​លើកទឹកចិត្ត នៅវិមាន​សន្តិភាព ​ទីស្តីការនាយករដ្ឋមន្រ្តី ​នារសៀលថ្ងៃទី០៤​ សីហា ២០១៥ ។

កីឡាករដែលទទួលបាន​មេដាយទំាងពីររូបនោះ​គឺកីឡាករ សែន រ៉ាឌី ​ហៅម្ទេសខ្មំាង​ជាកីឡាករប្រដាល់​សេរីដ៍ល្បីឈ្មោះ​និងមានឈ្មោះដើម ទិន សុភាព​ ប្រកួតក្នុង​ទម្ងន់​៥៧គីឡូក្រាម​ ឈ្នះមេដាយមាស ​និង កីឡាករ មើត អះម៉ាត់ ​ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម​ ឈ្នះមេដាយសំរឹទ្ឋ ។

យោងតាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​ (NOCC)​ បានឲ្យដឹងថា​ ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​​ពិភព​លោក​ (World Vovinam Championship 2015) ​នេះ​មាន​ប្រទេស​ចំនួន​៤០​មក​ពីទូទាំង​ពិភព​លោក​ចូល​រួម​ប្រកួត​ដែល​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ដល់​ថ្ងៃ​ទី​២ ​ខែសីហា​​ នៅ​ប្រទេស​អាល់ហ្សេរី ​ហើយកម្ពុជា​បញ្ជូនកីឡាក​រ​តែពីររូបខាងលើ​ប៉ុណ្ណោះទៅចូលរួមប្រកួត ​ហើយការប្រកួតជើង​ឯកពិភពលោកនេះ​​កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៤ក្នុងចំណោម៤០ប្រទេស ​បន្ទាប់ពីវៀតណាម ​អាល់ហ្សេរី និងប្រទេស​អ៊ីតាលី ៕