ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​សង​គ្រប់​ផង ចង់​ធ្វើ​របង​បេតុង​ពុះ​យក

8 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ មន្ត្រី​ថ្នាក់​ទាប​មួយ​រូប​នៅ​មន្ទីរ​ព័ត៌​មាន​ខេត្ត​កោះ​កុង បាន​ប្រាប់​គេហ​ទំព័រ​កោះសន្តិ​ភាព​មុន​នេះ​បន្តិច​ថា ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​បាន​ដោះ​ដូរ​យក​ដី​មន្ទីរ​ជិត​ពាក់​កណ្តាល​នោះ​មិន​ទាន់​បាន​បំពេញ

ខេត្ត​កោះ​កុង ៖ មន្ត្រី​ថ្នាក់​ទាប​មួយ​រូប​នៅ​មន្ទីរ​ព័ត៌​មាន​ខេត្ត​កោះ​កុង បាន​ប្រាប់​គេហ​ទំព័រ​កោះសន្តិ​ភាព​មុន​នេះ​បន្តិច​ថា ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​បាន​ដោះ​ដូរ​យក​ដី​មន្ទីរ​ជិត​ពាក់​កណ្តាល​នោះ​មិន​ទាន់​បាន​បំពេញ​គ្រប់​គ្រាន់​តាម​គំរោង​ដោះ​ដូរ​ផង ស្រាប់​តែ​មក​ចង់​ធ្វើ​របង​ពុះ​យក​ទៅ​ហើយ… ដូច​ជា​ថ្លើម​ធំ​ពេក ។ ប៉ុន្តែ​ខាង​មន្ទីរ​មិន​ទាន់​ឱ្យ​ធ្វើ​របង​បែង​ចែក​នៅ​ឡើយ​ទេ ។

មន្ត្រី​ដដែល​និយាយថា តាម​គំរោង​ត្រូវ​តំឡើង​អង់​តែន​កម្ពស់​១៣០​ម៉ែត្រ ។ ពេល​នេះ គេ​ធ្វើ​បាន​កម្ពស់​តែ​៧០​ម៉ែត្រ​ទេ ដូច​ចប់​ទៅ​ហើយ ។ នៅ​មាន​គំរោង​ច្រើន​មុខ​ទៀត ដូច​អត់​បំពេញ​ឱ្យ​សោះ តិច​ស្ងាត់ៗ​នាំគ្នា​លេង​បិទ​ពួន​ទៅ ។

សម្រាប់​ខេត្ត​កោះ​កុង វា​ជា​រឿង «រសើប» មួយ​ទំនង​ក្រោយ​ពី​បាន​ធ្វើ​របង​ខណ្ឌ​រួច ប្រហែល​មាន​ក្រុម​ហ៊ុន​ថ្មី​មួយ​ទៀត​ចូល​គ្រប់​គ្រង ។ ប៉ុន្តែ​អត់​ដឹង​ទេ ចាំ​មើល​មេ​ស៊ី​សង​សិន… មិន​ដឹង​អាប៉ោង​ចេញ​រន្ធ​ណានៅ​ឡើយ ។