ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ចិត្ត​តិរច្ឆាន​ផឹក​ស្រា​ស្រ​វឹង​វាយ​​ឪពុក​បោក​ផ្ទប់​ជញ្ជាំង​ឥត​ប្រណី

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ដោយ​សារ​តែ​ឥទ្ធិ​ពល​ស្រា​ កូន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់​បាន​វាយ​ឪពុក​បង្កើត​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ ដោយ​សារ​ខឹង​ឪពុក​មិន​ឱ្យ​យក​ម៉ូតូ​ទៅ​ដើរ​ផឹក​បន្ត​ទៀត​។

ខេត្ត​កណ្តាល​ ៖ ដោយ​សារ​តែ​ឥទ្ធិ​ពល​ស្រា​ កូន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់​បាន​វាយ​ឪពុក​បង្កើត​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ ដោយ​សារ​ខឹង​ឪពុក​មិន​ឱ្យ​យក​ម៉ូតូ​ជិះទៅ​​ផឹក​បន្ត​ទៀត​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​២៨ កក្កដា នៅ​ភូមិ​ខ្ពបក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង​។

យុវជន​ដែល​វាយ​ឪពុក​ខ្លួន​ឯងនេះ​ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​ភ្លាមៗ​បញ្ជូន​មក​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ដើម្បី​ធ្វើ​ការ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ ។

មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ជន​ល្មើស​ឈ្មោះ​ជឿន ពៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខ​របរ​ជា​កម្មករ​ ចំណែក​ជន​រង​គ្រោះ​ជា​ឪពុក​ឈ្មោះ​ជា ជឿន អាយុ​៧០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ។

មន្ត្រី​នគរ​បាល​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ជន​ល្មើស​ពេល​ស្រវឹង​តែង​តែ​រក​រឿង​ក្រុម​គ្រួសារ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព