ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិ​បាល​ខេត្ត​នាំ​ទៀន​វស្សា​ និង​ទេយ្យ​ទាន​របស់ខេត្ត​ប្រគេន​វត្ត​ចំនួន​២២​នៅ​ទូទាំង​ខេត្ត​

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ លោក អេ​ង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រីរាជការ​ជុំវិញ​ខេត្តបាននាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យទាន​របស់​ខេត្តមក​ប្រគេន​ដល់​វត្ត​ចំនួន​២២នៅ​ទូ​ទាំងក្រុង​/​ស្រុក​ទាំង​៥

ខេត្ត​មណ្ឌល​គិរី​ ៖ លោក អេ​ង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រីរាជការ​ជុំវិញ​ខេត្តបាននាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យទាន​របស់​ខេត្តមក​ប្រគេន​ដល់​វត្ត​ចំនួន​២២នៅ​ទូ​ទាំងក្រុង​/​ស្រុក​ទាំង​៥ របស់​ខេត្ត ពិធី​នេះ​ឡើង​នៅ​ក្នុង​វត្ត​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែនមនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា​នេះ​។

លោក អេ​ង ប៊ុ​ន​ហ៊ា​ង បាន​មាន​ប្រសាសន៍​ថា វិស័យ​ព្រះពុទ្ធ​សាសនាបច្ចុប្បន្ន​នេះមានការ​រីក​ចម្រើនគួរ​ឲ្យ​កត់សំគាល់ដើម្បី​រួមចំណែក​ក្នុង​វិស័យ​ពុទ្ធសាសនា​ជាមួយ​រាជរដ្ឋាភិបាល​។ ជា​រៀង​រាល់​ឆ្នាំ ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តតែងតែ​នាំ​ទេយ្យវត្ថុ និងទៀនវស្សាប្រគេន​ជូន​ព្រះសង្ឃដែល​កំពុង​គង់​ចាំ​ព្រះ​វស្សា​ក្នុង​វត្ត​នីមួយ​ៗក្នុងទូ​ទាំង​ខេត្តមណ្ឌលគិរីដែល​ស្រប​ទៅ​តាម​ជំនឿ​ប្រពៃណីរបស់​ប្រជាជន​ខ្មែរ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តាំងពី​ដើម​រៀង​មក​។

លោក​បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ជា​និច្ចកាល​តែង​ផ្សារ​ភ្ជាប់​ជាមួយនឹង​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​រដូវចូល​ព្រះ​វស្សា​នេះ ព្រះសង្ឃ​ត្រូវ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត ហើយ​មិន​អាច​ចេញ​ទៅ​បិណ្ឌ​បាត្រ​នៅ​ក្រៅ​វត្ត​បាន​ទេ ដូច្នេះ​ពុទ្ធ​បរិ​ស័​ទត្រូវ​យក​ចង្ហាន់ និង​សម្ភារនានា មក​ប្រគេន​ព្រះសង្ឃ​ក្នុង​រយៈពេល​នេះ​។​

ទេយ្យទាន​ដែល​បាន​យក​មក​ប្រគេន​នាឱកាស​នោះ ក្នុង​មួយ​វត្ត​ៗ ទទួល​បាន​បច្ច័យ២០​ម៉ឺន​រៀល ទៀន​ព្រះ​វស្សា​១​គូ អង្ករ​១​បាវ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹកបរិសុទ្ធ​២​កេស និងមី​១​កេស ទឹកត្រី​១​យូរ និង ទឹកស៊ីអ៊ីវ​១​យូរ និង​បាន​ប្រគេន​បច្ច័យ​ដល់​យាយជី តាជី ក្នុង​ម្នាក់​ៗ​ទទួល​បាន១​ម៉ឺន​រៀល​ផង​ដែរ​៕​