ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អនាថា​ម្នាក់​ដេក​សន្លប់​នៅ​លើ​តូប​មុខ​ផ្ទះប្រជាពលរដ្ឋ​ផ្អើល​ទាំង​យប់​

8 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ បុរស​ប្រមឹក​អនាថា​ម្នាក់មាន​ជម្ងឺ​ធ្ងន់ធ្ងរត្រូវ​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ត្រូវ​ប្រជា​ពលរដ្ឋ​រាយការណ៍​ទៅ​​សមត្ថកិច្ច​ឱ្យ​ប្រញាប់​ទៅ​ដឹក​យក​ទៅ​សង្គ្រោះ​

​ខេត្ត​ប៉ៃលិន ៖ បុរស​ប្រមឹក​អនាថា​ម្នាក់មាន​ជម្ងឺ​ធ្ងន់ធ្ងរត្រូវ​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ត្រូវ​ប្រជា​ពលរដ្ឋ​រាយការណ៍​ទៅ​​សមត្ថកិច្ច​ឱ្យ​ប្រញាប់​ទៅ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ទាន់​ពេល ។ ​ហេតុការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង៧ ​និង​៤០​នាទី​យប់ ​ថ្ងៃ​ទី​២៧ ​កក្កដា ​២០១៥ ស្ថិត​នៅ​ក្បែរ​ផ្សារ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនអនាថា​រង​គ្រោះមានឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ៤៥​ឆ្នាំ មាន​លំនៅ​មិន​ពិតប្រាកដ ដើរ​ដេក​តាម​តូប​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ ។

​បើ​តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ធ្វើ​ដំណើ​រ​ពី​ខេត្តបាត់ដំបង​មក​ប៉ៃលិន ដោយ​សុំ​រថយន្ត​គេ​ជិះ​មក​ចុះ​នៅ​ខាង​មុខ​ផ្សារ​ប៉ា​ង​រលឹម រួច​ក៏​ចាប់ផ្តើម​ដើរ​សុំ​ថវិកា​អ្នក​ភូមិ​ដើម្បី​ទិញ​បាយ​ហូប ។

ប្រភព​បន្ត​ទៀត​ថា នៅ​ពេល​សួរនាំ​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ថា រូបគេ​មក​ពី​ខេត្ត​ណា​នោះ​ឡើយ គ្រាន់តែ​ប្រាប់​ថា អត់​មាន​ឪ​ពុក​ម្តាយ​បងប្អូន​ឡើយ រូបគេ​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅកែ​បោក​លុយ កាក់​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​នោះ​ឡើយ ។

រហូត​ដល់​ប៉ុន្មាន​ថ្ងៃមុន​រូបគេ​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូ​ន​តាម​រថយន្ត​ចូល​មក​តាម​ច្រក​ឡែ​ម​ខេត្តបាត់ដំបង ហើយដោយ​រូបគេ​គ្មាន​គោលដៅ​ច្បាស់លាស់​ទើប​សុំ​ដោយសារ​រថយន្ត​គេ​មក​ខេត្ត​ប៉ៃលិន ដើម្បី​រក​ការងារ​ធ្វើ បាន​ប្រាក់​ទិញ​អាហារ​ទទួលទាន ។ ប៉ុន្តែ​ដោយសារ​រូបគេ​មាន​ជម្ងឺ​រលាក​ក្រពះ ពោះវៀន និង​ជម្ងឺ​ស្ពឹក​ដៃជើង ព្រោះ​ខ្វះ​ជីវជាតិ ទើប​ធ្វើការ​អ្វី​មិនកើត​ក៏​ដេក​សន្លប់​នៅ​លើ​គ្រែ​អ្នក​ភូមិបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ តែ​ម្តង​ទៅ ។

​លោកគ្រូ​ពេទ្យ​បញ្ជាក់​ថា បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្យ​បង្អែក ដោយ​អត់​មាន​ញាតិសណ្តាន​ណា​ម្នាក់​ចាំ​មើលថែ​រក្សា​រូបគេ​នោះ​ឡើយ ដោយ​បាន​គ្រូពេទ្យ​នៅ​ទីនោះ​ហុច​បាយ និង​មើលថែ​​រាល់ថ្ងៃ ។ ទោះបីជា​យ៉ាងណា ក៏​មិន​ដូច​ឪពុក​ម្តាយ​របស់​ខ្លួន​ដែរ ហើយ​បើសិនជា​មាន​នរណា​ម្នាក់​បាត់​សាច់ញាតិ​ដែល​មានឈ្មោះ​ដូច​ខាងលើ​អាច​ធ្វើ​ដំណើរ​ទៅ​រក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ៕ ​