ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​បឹង​កក់​២​នាក់​ទៀត​ទទួលយក​ដំណោះស្រាយ​របស់​សាលារាជធានី​ភ្នំពេញ​​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​គួ​ច ចំរើន រួម​និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​នា ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​ ២០១៥ បាន​នាំ​យក​ប​ណ្ណ័​កម្ម​សិទ្ធ​ដីធ្លី​ស្របច្បាប់​ទៅ​ប្រគល់​ជូន​អ្នក​តវ៉ា​នៅ​តំបន់​បឹង​កក់​

រាជធានី​ភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​គួ​ច ចំរើន រួម​និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​នា ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​ ២០១៥ បាន​នាំ​យក​ប​ណ្ណ័​កម្ម​សិទ្ធ​ដីធ្លី​ស្របច្បាប់​ទៅ​ប្រគល់​ជូន​អ្នក​តវ៉ា​នៅ​តំបន់​បឹង​កក់​
ចំនូ​ន​​២​គ្រួសារ​ទៀត​ដែល​ជា​ការ​ទទួលស្គាល់​ស្របច្បាប់​ក្នុង​ការ​ដោះស្រាយបញ្ហា​លំនៅ​ឋាន​ជូន​បងប្អូន​នៅ​បឹង​កក់​។

បងប្អូន​អ្នក​ភូមិ​បឹង​កក់​ទាំង​២​គ្រួសារ​ដែល​ត្រូវ​ទទួល​បា​នប​ណ្ណ័​កម្ម​សិទ្ធិដី​ស្របច្បាប់​នេះ មានគ្រួសារ​លោកស្រី​គឹ​ម វ​ណ្ណី ទទួល​បាន​ដី​ទំហំ​១៧៤​ម៉ែត្រការ៉េ និង​គ្រួសារ​លោកស្រី ង៉ែត ឃុន ហៅ​យាយ​មាំ​មី ទទួល​បាន​ផ្ទៃដី​ទំហំ​១៤៤​ម៉ែត្រការ៉េ​សំរាប់​សាងសង់​លំនៅ​ឋាន ។

លោក​គួ​ច ចំរើន ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​យល់ព្រម​របស់​គ្រួសារ​លោកស្រី​ទាំង​២ ក្រោយ​ពី​មានការ​សំរបសំរួល​ពីសា​លា​រាជធានី​ភ្នំពេញ​មុន​នឹង​ឈាន​ដល់​ការ​ប្រគល់​ប​ណ្ណ័កម្ម​សិទ្ធិ​ស្របច្បាប់​នា​ពេល​នេះ​។ ​តាំងពី​ដំបូង​មក សាលា​រាជធានី​ភ្នំពេញ​ក៏​ដូច​សាលាខណ្ឌដូនពេញ​តែង​បាន​ខិតខំ​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​បឹង​កក់​ឲ្យ​បានឆាប់​ចប់ តែ​ការងារ​នេះ​ក៏​វា​អាស្រ័យ​លើ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​ពាក់​ព​ន្ធ័​ផង​ដែរ​។

រហូត​មក​ដល់​ពេល​នេះ បងប្អូន​អ្នក​តវ៉ា​នៅ​តំបន់​បឹង​កក់​នៅ​សល់​១៨​គ្រួសារ​ដែលត្រូវ​ដោះស្រាយ​បន្ត ក្នុង​នោះ​ក៏​មាន​៦​គ្រួ​សារបាន​ទាមទា​ការ​ដោះស្រាយ​ទំហំ​ធំ​ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​ទទួលយក​បាន​។​តែ​ទោះបី​យ៉ាងណា ទ្វា​របស់​សាលា​រាជធានីភ្នំពេញ​នៅ​តែ​បើកចំហរ​ក្នុង​ការ​ទទួលយក​ដំណោះស្រាយ​ជូន​បងប្អូន​នៅ​តំបន់​បឹង​កក់ដោយភាព​ស្មោះត្រង់​។​

គ្រួសារ​លោកស្រី​ គឹ​ម វ​ណ្ណី និង​គ្រួសារ​លោកស្រី​ង៉ែត ឃុន ហៅយាយ​មាំ​មី ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកចូលរួម​តវ៉ា​យ៉ាង​សកម្ម​ពី​បញ្ហា​បឹង​កក់​នា​ពេល​កន្លងមក ពេល​នេះ​បាន​ឯកភាព​ទទួលយក​ដំណោះស្រាយ​របស់​សាលា​រាជ​ធា​ណី​ភ្នំពេញ​។​ ក្រៅពី​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី លោកស្រី​ទាំង​២​នាក់​ក៏​បាន​សន្យា​ថា​នឹង​បញ្ឈប់​ការដឹកនាំ​ធ្វើ​បាតុកម្ម​ត​ទៀត​ហើយ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ កក្កដា​ ២០១៥​កន្លង​ទៅ​នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ី​វិលមួយ​​ចំនួន​ឲ្យដោះ​លែង​សកម្មជន​បឹង​កក់​កុំ​យក​អ្នក​បឹង​កក់​ធ្វើ​ជា​ចំណាប់ខ្មាំង​ និង​បញ្ឆេះ​កំហឹងតវ៉ា​តាម​ដងផ្លូវ​ ទោះបី​ការ​តវ៉ា​នោះ​មិនមែន​រឿង​បឹង​កក់​ក៏​ដោយ​៕ ​