ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​នេសាទ​ខុសច្បាប់​​ចំនួន​៥៨ ត្រូវ​សមត្ថកិច្ច​ដកហូត និង​ដុត​​កម្ទេច​​ចោល

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ​៖ នៅ​ក្នុង​​​រដូវ​ត្រី​ពង​​កូននោះ សមត្ថកិច្ចចម្រុះ​រួម​មាន​​កម្លាំង​នគរបាល, កងរាជ​អាវុធហត្ថ​ជលផល​ស្រុក​​មង្គល​បុ​រី ​និង​សហគមន៍​ថ្ម​​មាន​ជ័យ កាល​ពីវេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​​៧​ កក្កដា ​២០១៥​ នេះ បានធ្វើការ​​ចុះ​បង្ក្រាប​បទល្មើស​​នេសាទ​ខុស​ច្បាប់ ​ដោយ​​ដក​ហូត​បាន​លួង ដែល​​ជនល្មើស​បាន​​លួច​ដាក់​ក្នុង​​តំបន់​អភិរក្ស​​រហាល​កំព្រីង ​និង​រហាល​​របុញ ស្ថិត​​ក្នុងភូមិ​ថ្ម​ដប់ ឃុំ​

ខេត្ត​បន្ទាយ​មានជ័យ ​៖ នៅ​ក្នុង​​​រដូវ​ត្រី​ពង​​កូននោះ សមត្ថកិច្ចចម្រុះ​រួម​មាន​​កម្លាំង​នគរបាល, កងរាជ​អាវុធហត្ថ​ជលផល​ស្រុក​​មង្គល​បុ​រី ​និង​សហគមន៍​ថ្ម​​មាន​ជ័យ កាល​ពីវេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​​៧​ កក្កដា ​២០១៥​ នេះ បានធ្វើការ​​ចុះ​បង្ក្រាប​បទល្មើស​​នេសាទ​ខុស​ច្បាប់ ​ដោយ​​ដក​ហូត​បាន​លួង ដែល​​ជនល្មើស​បាន​​លួច​ដាក់​ក្នុង​​តំបន់​អភិរក្ស​​រហាល​កំព្រីង ​និង​រហាល​​របុញ ស្ថិត​​ក្នុងភូមិ​ថ្ម​ដប់ ឃុំ​សំបួរ ស្រុក​មង្គល​បុ​​រី ខេត្តបន្ទាយមានជ័យ ។

ក្នុង​ការ​ចុះ​​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ និង​ធ្វើការ​ដកហូត​ឧបករណ៍​នេ​សាទ​(​លួង​)​ ដែល​ជនល្មើស​បាន​លួច​ដាក់​យក​​ត្រី​ក្នុង​តំបន់​អភិរក្ស​ចំនួន​​២​កន្លែង ​បាន​ចំនួន​៥៨​លួង ហើយ​លួង​ទាំង​៥៨​​នោះ សមត្ថកិច្ច​បាន​ធ្វើការ​​ដុត​បំផ្លាញ​​ចោល​នៅ​នឹង​កន្លែង ។

​មន្ត្រី​ជលផល​ស្រុ​ក​​មង្គល​​បុ​រី​បានឱ្យដឹង​ថា ​រដូវ​នេះ គឺជា​រដូវ​ត្រី​ពង​កូន ដូច្នេះ​ប្រសិនបើ​​យើង​គ្មាន​វិធានការ​ទប់ស្កាត់​​នូវ​ការ​នេសាទ​ល្មើសច្បាប់​នេះ​​ទេ ពូជ​ត្រី​នៅ​ក្នុង​តំបន់​នោះ​​នឹង​បាត់បង់ ពិសេស​ក្នុង​តំបន់​អភិរក្ស​​រហាល​កំព្រីង​ និង​រហាល​របុញ​នេះ គឺជា​តំបន់​អភិ​រក្ស​ត្រី​ដ៏​សំខាន់ ក្នុងស្រុក​មង្គល​បុរី​យើង​នេះ ។

ទន្ទឹម​នោះ​​ដែរ មន្ត្រី​ជលផល​​​ក៏​បាន​ស្នើ​សុំ​ឱ្យ​​អាជ្ញា​មូលដ្ឋាន និង​សមត្ថ​ល​កិច្ច​សុំ​ជួយ​​ទប់ស្កាត់​ការ​នេសាទ​នូវ​ឧបករណ៍​​ល្មើសច្បាប់  ពិសេស​ គឺ​ប្រជាពលរដ្ឋ​សុំ​ឱ្យ​​ចូលរួម​ថែរក្សា​ពូជពង្ស​មច្ឆជាតិ​របស់​យើង​ឱ្យ​បាន​គង់វង្ស ចៀ​សវាង​នូវ​ការ​ប្រើប្រាស់​ដូច​ជា​ឧបករណ៍​ឆក់ អួន​ស្បៃ​មុង​ជាដើម ដែល​ច្បាប់​ហាមឃាត់ ប្រសិនជា​ប្រព្រឹត្ត​សមត្ថកិច្ច​ចាប់​បាន​វា​អាច​នឹង​ប្រឈម​​ចំពោះ​​មុខ​​ច្បាប់ ​៕