ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​សុំ​បិណ្ឌបាត្រ​រាជរដ្ឋាភិបាល​ឱ្យបញ្ឈប់ការ​កា.ប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ព្រះសង្ឃ​ប្រមាណ​ជា​៦០​អង្គ​ និង​យុវជន​ប្រមាណ​៤០​នាក់​មក​ពី​រាជធានី ខេត្ត​ដឹកនាំ​ដោយ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះ​នាម ប៊ុត ប៊ុន​តិ​ញ អម​ដោយ​ម៉ា​ស៊ីន​អារឈើ​ចំនួន​៥​គ្រឿង

រាជ​ធានីភ្នំពេញ​ ៖ ​ព្រះសង្ឃ​ប្រមាណ​ជា​៦០​អង្គ​ និង​យុវជន​ប្រមាណ​៤០​នាក់​មក​ពី​រាជធានី ខេត្ត​ដឹកនាំ​ដោយ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះ​នាម ប៊ុត ប៊ុន​តិ​ញ អម​ដោយ​ម៉ា​ស៊ីន​អារឈើ​ចំនួន​៥​គ្រឿង ​និង​ផ្លែ​ម៉ាស៊ីន​ចំនួន​៥ បាន​ដង្ហែ​ធម្ម​យាត្រា​ដាក់​ញតិ្ត​មក​កាន់​រដ្ឋបាល​ព្រៃឈើ​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៤ ភូមិ​១០ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង១០ ​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៦ ​កក្កដា ​​​២០១៥ ដើម្បី​សុំ​បិណ្ឌបាត្ររាជរដ្ឋាភិបាល​ឱ្យបញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ។

ញត្តិតវ៉ា​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ធម្ម​យាត្រា​ការពារ​ព្រៃ​ឡង់​រយៈពេល​ប្រាំ​ថ្ងៃ​របស់​ព្រះសង្ឃ​ប្រមាណ​ជា​១០០​អង្គ ​និង​យុវជន​ប្រមាណ​ជា​៤០​នាក់​ទៅ​កាន់​ព្រៃ​ឡង់​ ហើយ​បាន​រក​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ា​ង​អនាធិបតេយ្យ​ ដោយ​មិនឃើញ​​មន្ត្រី​មាន​ស​មត្ថ​កិច្ច ​ជា​ពិសេស​មន្ត្រី​រដ្ឋ​បាលព្រៃឈើ​ចេញ​មុខ​មក​ទប់ស្កាត់​បទល្មើស​នេះ​ឡើយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព