ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​នៅ​ខេត្ត​រតនគិរី

8 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ ​នៅ​សា​លម​ហោ​ស្រពមន្ទីរ​វប្ប​ធ៌​ម​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ ​បាន​ប្រារព្ធ​ពិធីទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ក្រោម​ប្រធានបទ «ចូរ​ធ្វើ​ឲ្យ​ជីវិត និងសហគមន៍​យើង​គ្មាន​គ្រឿងញៀ.ន​» ។

ខេត្ត​រតនគិរី ៖ ​នៅ​សា​លម​ហោ​ស្រពមន្ទីរ​វប្ប​ធ៌​ម​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ ​បាន​ប្រារព្ធ​ពិធីទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ «ចូរ​ធ្វើ​ឲ្យ​ជីវិត និងសហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ។ ដោយ​មានការ​ចូលរួម​ពី​លោកឧត្ដមសេនីយ៍ឯក លី គឹ​ម​ឡុ​ង អគ្គ​​លេខា​ធិការ​រងនៃ​​លេខាធិការដ្ឋានអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​គ្រឿងញៀន ជា​គណៈអធិបតី ​លោក​ សូ នាក់ អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ​លោក លោកស្រី​ ​លោកគ្រូ​ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​​​​ជា​ច្រើន​នាក់​ផង​ដែរ​ ។

ក្នុង​ឧកាស​នោះ​ លោក វ៉ា​ន់ សង្វាត ស្នងការ​នគរ​បាល​រ​ង​ ទទួល​បន្ទុក​កណ្ដាល​ប្រឆាំង​បទល្មើស បាន​បញ្ជាក់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ជាតិ គណៈ​ក​ម្មា​​ធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹង​រឹង ក្នុង​នោះ ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហ​ការ​ជាមួយ​កម្លាំង​តាម​បណ្ដា​អធិការ​ក្រុង ស្រុក​ទាំង​៩ ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥ បាន​៩​ករណី ស្មើ​១៣​មុខសញ្ញា (​ស្រី​១​មុខសញ្ញា) ក្នុង​នោះ​បាន​អនុវត្ត​តាម​ដីកាចាប់ខ្លួន​ចំនួន​១​ករណី ពី​បទ​ជួញដូរ​គ្រឿងញៀន​ ។​ ដកហូត​វត្ថុ​តាង ​សរុប​​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣០​កូន​ថង់​តូច ​​ទម្ងន់​២​ជី ៥​ហ៊ុន ២​លី ម៉ូតូ​៩​គ្រឿង ទូរស័ព្ទ​ដៃ​៥​គ្រឿង ​ប្រាក់​​​២២០.០០០​​រៀល ដាវ​សាំមូ​រ៉ៃ​៣​​ ព្រមទាំង​ឧបករណ៍​​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង ​។

បើ​ធៀប​ទៅ​នឹង​ការ​បង្ក្រាប​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ មានការ​កើនឡើង ​។ បច្ចុប្បន្នកំពុង​គ្រប់គ្រង​មុខសញ្ញាសេព និង​ចែកចាយ​គ្រឿងញៀន ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជា​បន្ត​ទៀត ​៕​

ព័ត៌មាន​លម្អិតមា​ន​ផ្សាយ​ជូន​នៅ​លើ​ទំព័រកាសែត​កោះសន្តិ​ភាព​​