ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណីត​នៅតែបន្តដឹកចេញ​តាមច្រកអូរ​យ៉ាដាវ ខណៈព្រឹកមិញ​ចេញប្រមាណ​៤០គ្រឿងទៀត

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖​ ជំនួញឈើប្រណីតនៅ​ភាគឦសាន​ប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តរតនគិរី​នៅតែមិនអាចទប់ស្កាត់និងបង្រា្កប​បាន ។

ខេត្តរតនគិរី ៖​ ជំនួញឈើប្រណីតនៅ​ភាគឦសាន​ប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តរតនគិរី​នៅតែមិនអាចទប់ស្កាត់និងបង្រា្កប​បាន ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧​ ឧសភា ២០១៥ ​ឈើប្រណីត​ប្រមាណ៤០គ្រឿង​ បានត្រូវឈ្មួញដឹក​ជញ្ជូនចេញតាម​ច្រកទ្វារអន្តរជាតិ​អូរយ៉ាដាវ ចូលទៅក្នុង​ប្រទេស​វៀតណាម​ ដោយមិនមាន​​សមត្ថកិច្ចជំនាញ​ណាសួរនំា ​និង បង្រ្កាបឡើយ ។

បើតាមសេចក្តីរាយការណ៍​ពីខេត្តរតនគិរីបានបន្តថា​ ការណ៍ដែលសមត្ថកិច្ច​ជំនាញពាក់ព័ន្ឋប្រចំា​ច្រកទ្វារអន្តរជាតិ​អូរយ៉ាដាវ ​អនុញ្ញាតឲ្យ​មានការនំាឈើ​ប្រណីត​​ឆ្លងដែនបាន​ គឺដោយសារសមត្ថកិច្ច​ឃុបឃិតជាមួយឈ្មួញ ​និងទទួលបានផលប្រយោជន៍​ពីអ្នករកស៊ីឈើទំាងនោះ ។

យ៉ាងណាក៍ដោយ​នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧​ ឧសភាដដែលនេះ ​កោះសន្តិភាពមិន​អាចរកការសុំបំភ្លឺបានទេ​ពីសមត្ថកិច្ចជំនាញពាក់ព័ន្ឋ​ ជាពិសេសមន្រ្តី​រដ្ឋបាលព្រៃ​ឈើ​ប្រចំានៅច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ ៕