ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង គង់ វិច្ឆិកា ផ្ទុះ​កំហឹង​រឿង​គេ​ថា​ពេល​បាន​ល្បីឈ្មោះ​វាយឫក​ដូច​ជា​យក​មេឃ​ទ្រាប់​អង្គុយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​តារា​សម្តែង​សម្បុរ​ស្រអែម នាង គង់ វិច្ឆិកា មាន​កេរ្តិ៍​ឈ្មោះ​លូត​ឡើងជា​លំដាប់​។ ទន្ទឹម​នេះ

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​តារា​សម្តែង​សម្បុរ​ស្រអែម នាង គង់ វិច្ឆិកា មាន​កេរ្តិ៍​ឈ្មោះ​លូត​ឡើងជា​លំដាប់​។ ទន្ទឹម​នេះ ស្រាប់តែ​លេច​ព័ត៌មាន​ថា នាង​ប្រកាន់​ឫកពា​ធ្វើ​ឱ្យ​នាង​ផ្ទុះ​កំហឹង និង​ចង់​ស្វែង​រកមុខ​អ្នក​និយាយ​បែប​នោះ ។
ការ​​ផ្ទុះ​កំហឹង​របស់​នាង​គង់ វិច្ឆិកា បន្ទាប់​ពី​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​នៅ​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។

បើ​តាម​ការ​ផ្សាយ​នោះ​ថា នាង​គង់ វិច្ឆិកា ថ្មី​ៗ​នេះ​ត្រូវ​ទស្សនិកជន​មួយ​ចំនួន​រិះគន់​ថា ចាប់តាំងពី​កេរ្តិ៍ឈ្មោះ​លូត​ឡើង​តាម​រយៈ​ការ​សម្តែង​ភាពយន្ត​ជា​បន្តបន្ទាប់​មក គេ​ឃើញ​នាង​ហាក់​តម្កើង​ឫកពា​ខ្ពស់ ផ្ទុយ​ស្រឡះ​មុន​ពេល​ល្បីឈ្មោះ ។

ប្រភព​ដដែល​នេះ​សរសេរ​ថា តារា​សម្តែង និង​ចម្រៀង​នាង​គង់ វិច្ឆិកា កាលពី​ចូល​ប្រឡូក​សិល្បៈ ដំបូង​ៗ មាន​ចរិត​ឫកពា​ទន់ភ្លន់​គួរ​ឱ្យ​ចង់​រាប់អាន ទាំង​ពាក្យ​សម្តី​និយាយ ចេះ​គោរព​ចាស់ទុំ រៀមច្បង​សិល្បៈ ផ្ទៃមុខ​ជាប់​នូវ​ស្នាមញញឹម​ជា​និច្ច ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ពេញចិត្ត និង​គាំទ្រ​នាង​ឱ្យ​ក្លាយជា​តារា​មួយ​រូប​ដែល​ល្បី ។ ក្រោយ​ពី​តារា​នាង​គង់ វិច្ឆិកា ចូល​ប្រឡូក​សិល្បៈ​ប្រមាណ​២​ទៅ​៣​ឆ្នាំ កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់តែ​ល្បី​ជាង​មុន ការងារ​សិល្បៈ​ក៏​កាន់តែ​មមាញឹក ធ្វើ​ឱ្យ​នាង​រីកមុខ​រីក​មាត់​ដូច​គ្រាប់​ជី ហើយ​អត្ត​ចរិត​របស់​នាង ស្រាប់តែ​ប្រែប្រួល​ស្រប​ទៅ​នឹង​កេរ្តិ៍ឈ្មោះ ដោយ​នាង​តែងតែ​បញ្ចេញ​ភាព​ឆ្មើងឆ្មៃ មិនសូវ​មាត់ក វាយឫក​ខ្ពស់ ខុស​ពី​ពេល​ចូល​សិល្បៈ​ដំបូង ពោល​គឺ​ចរិត​របស់​នាង​ហាក់បីដូច​ចង់​យក​មេឃ​មក​ទ្រាប់​អង្គុយ​អីុ​ចឹ​ង ។
អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​នោះ គឺ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ចាប់តាំងពី​នាង​គង់ វិច្ឆិកា បាន​ការងារ​សម្តែង​ស្ទើរ​រាល់ថ្ងៃ ហើយ​មាន​លុយ​ដូរ​រថយន្ត ទំនើប​ៗ​មក នាង​មាន​ភាព​ក្រ​អើត​ក្រ​ទម​កាន់តែ​ខ្លាំង ។

ពាក់ព័ន្ធ​រឿង​នោះ នាង​គង់ វិច្ឆិកា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក កាលពី​ពេល ថ្មី​ៗ​នេះ ថា នាង​មិន​បាន​ធ្វើ​ដូច​អ្វី​ដែរ​គេ​និយាយ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​នាង​តែងតែ​រាក់ទាក់​គ្រប់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ។ រាល់ពេល​ដែល​នាង​ជួប​រៀមច្បង ចាស់​ៗ គឺ​នាង​តែងតែ​ឱនលំទោន និង​រាក់ទាក់​ជា​និច្ច ហើយ​ចំពោះ​មុខ​ទស្សនិកជន​វិញ គឺ​នាង​តែងតែ​បញ្ចេញ​ស្នាមញញឹម​គ្រប់ពេល​។

នាង​គង់ វិច្ឆិកា បញ្ជាក់​ថា «​គេ​ថា​នាង​ខ្ញុំ​វាយឫក​ពេល​មាន​សម្ភារ​និយម តែ​តាម​ពិត​នាង​ខ្ញុំ​មិន​មាន​អ្វី​ធំដុំ​ឡើយ ហើយ​នាង​ខ្ញុំ​ចាត់​ខ្លួនឯង​ជា​តារា​សម្តែង​ធម្មតា​ម្នាក់​ប៉ុណ្ណោះ ដោយ​មិន​បាន​វាយឫក​ឆ្មើងឆ្មៃ​ដាក់​អ្នក​ណា​ឡើយ ។ ចាប់តាំងពី​មុន​ចូល​ពិភព​សិល្បៈ និង​ក្រោយ​ពេល​ចូល​សិល្បៈ​គឺ​ចរិត​របស់​នាង​ខ្ញុំ​នៅ​តែ​ដដែល ដោយ​មិន​ប្រែប្រួល​ឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​ខ្ញុំ​បាន​ក្លាយជា​តារា​ម្នាក់​ចាប់​មានឈ្មោះ​បោះ​សំឡេង​ក៏​ដោយ ។ ក្នុង​នាម​ជាតា​រា​ម្នាក់​គឺ​តែងតែ​ចង់បាន​ការ​គាំទ្រ​ពី​ទស្សនិកជន តើ​ហេតុ​អ្វី​នាង​ខ្ញុំ​ត្រូវធ្វើ​អាកប្បកិរិយា​បែប​នោះ ? ហើយ​អាកប្ប​កិ​យា​បែប​នោះ​តើ​មាន​អ្នក​ស្រឡាញ់ ចូល​ចិត្ត​ឬ​អត់ ? គឺ​មាន​តែ​គេ​ស្អប់​ប៉ុណ្ណោះ សួរ​ថា​នាង​ខ្ញុំ​ត្រូវធ្វើ​អី​ុ​ចឹ​ង​ដូច​គេ​និយាយ​ធ្វើ​អ្វី​!» ។

នាង​គង់ វិច្ឆិកា បាន​ស្នើ​ឱ្យ​ទស្សនិកជន​កុំ​មើល​នាង​ក្នុង​ផ្លូវ​អាក្រក់ ហើយ​បើ​និយាយ​អ្វី​ត្រូវ​មាន​ភស្តុ​តាង​ផង កុំឱ្យ​មាន​ទស្សនិកជន​ផ្សេង​ទៀត​យល់​ច្រឡំ ហើយ​អាច​ប៉ះពាល់​ដល់​អាជីព​សិល្បៈ​របស់​នាង ៕