ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ភ្លោះ​បី​នាក់របស់​សម្តេច​តេជោ​​ចាប់​កំណើត​ក្នុង​ត្រកូលគ្រួសារ​ក្រី​ក្រ​នៅ​ខេត្ត​ពោធិ៍​សាត់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ទារក​ និង​ទារិកា​ភ្លោះ​បី​នាក់​របស់​សម្តេច​តេជោ​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ក្រី​ក្រ​នៅ​ខេត្ត​ពោធិ៍​សាត់​ត្រូវ​បាន​​ក្រុម​គ្រួសារ​​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ឯរាជ​ធានី​ភ្នំពេញ

រាជ​ធានី​ភ្នំពេញ​ ៖ ទារក​ និង​ទារិកា​ភ្លោះ​បី​នាក់​របស់​សម្តេច​តេជោ​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ក្រី​ក្រ​នៅ​ខេត្ត​ពោធិ៍​សាត់​ត្រូវ​បាន​​ក្រុម​គ្រួសារ​​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ឯរាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​ ២០១៥ ដោយ​សារ​ទារក និង​ទារិកា​ទាំង​៣​កើត​មក​អត់​គ្រប់​គីឡូ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ឪពុក​ទារក និង​ទារិកា​ភ្លោះ​ទាំង​៣​មាន​ឈ្មោះ​ហ៊ុន វាសនា អាយុ​២៨​ឆ្នាំ ជា​កម្មករ​សំណង់​ និង​ម្តាយ​ឈ្មោះ​ជា ណារី អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្តុក​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​។

តាម​​ឪពុក​កូន​​ភ្លោះ​ទាំង​៣​បាន​ឱ្យ​ដឹង​ថា កូនភ្លោះ​របស់​គាត់​​បាន​ចាប់​កំណើត​តាំង​ពី​ថ្ងៃ​ទី​២១ ឧសភា វេលា​ម៉ោង​១១​យប់ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍​សាត់​ តែ​ដោយ​សារ​ពួក​គេ​កើត​មក​អត់​គ្រប់​គីឡូ​ ដែល​កូន​បង​ភេទ​ស្រី​ទម្ងន់​១គីឡូ​ក្រាម​ រី​ឯកូន​ទី​២ និង​ទី៣ ភេទ​ប្រុស ទម្ងន់​១គីឡូ៣ខាំ ទើប​គ្រូ​ពេទ្យ​ខេត្ត​បាន​ចាត់​ចែង​បញ្ជូន​មក​ពេទ្យ​កុមារ​ជាតិ​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២២ ឧសភា ដើម្បី​សង្គ្រោះ​។

ឪពុក​ទារក​ភ្លោះ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នេះ​ជាកូន​លើក​ទី​៣​ហើយ​ បន្ទាប់​ពី​កូន​ទី​១ ប្រុស អាយុ​១២​ឆ្នាំ កូន​ទី​២ ប្រុសដែរ អាយុ​៤​ឆ្នាំ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា នេះ​ទារក​ និង​ទារិកា​ភ្លោះ​ទាំង​៣នាក់​កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ ក្នុង​ចំណោម​ពួក​គេ​ទាំង​៣នាក់ ​កូន​ទី​២ មាន​អាការ​ធ្ងន់​ធ្ងរ​ជាង​គេ​៕

ព័ត៌​មាន​លម្អិត​សូម​រង់​ចាំ​អាន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព