ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​ស្តី​បន្ទោស​រឿង​លេង​កន្ទុយ​លេខ​ លេប​ថ្នាំ​វីតាមីន​ប៉ង​សម្លា.ប់​ខ្លួន​ហើយ​ចោទ​ថាប្តី​មានស្រី

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​ស្ត្រី​ម្នាក់​គិត​ខ្លី​យក​ថ្នាំ​វី​តា​មីន​លេប​ប៉ង​សម្លា.ប់​ខ្លួន​ ហើយចោទ​ថា​ ​ប្តី​លប​លួច​និយាយ​ទូរ​ស័ព្ទទាក់ទង​ជាមួយ​ប្រពន្ធដើម​ដែល​លែងលះ​គ្នា​ជាង​២០​ឆ្នាំ​មក​ហើយ

ខេត្តស្វាយរៀង ៖ ​​ស្ត្រី​ម្នាក់​គិត​ខ្លី​យក​ថ្នាំ​វី​តា​មីន​លេប​ប៉ង​សម្លាប់​ខ្លួន​ ហើយចោទ​ថា​ ​ប្តី​លប​លួច​និយាយ​ទូរ​ស័ព្ទទាក់ទង​ជាមួយ​ប្រពន្ធដើម​ដែល​លែងលះ​គ្នា​ជាង​២០​ឆ្នាំ​មក​ហើយ ​តែ​ត្រូវ​បុរសជា​ប្តី​បដិ​សេធ​ថា​ នេះ​ជា​លេស​ដោះស្រាយ​ជាមួយ​គ្រូពេទ្យ​ទេ​ ការ​ពិត​គឺ​ជារឿង​ចាញ់ល្បែង​កន្ទុយលេខ​រហូត​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​នៅ​ធានា​គារ​ ពេល​ប្តី​ស្តីបន្ទោស​ផ្ទុះ​កំហឹង​កើត​ជម្លោះ​យក​ថ្នាំ​វីតាមីន​លេប​សម្លាប់​ខ្លួន​​។

ករណី​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៤​ ឧសភា ​២០១៥​ នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​។ បើ​តាម​បុរស​ជា​ប្តី​ឈ្មោះ​កឹ​ម​ សែ​ម​ អាយុ​៦០​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនភ្លើង​នៅ​ភូមិ​កើតហេតុ​ខា​ងលើ​បាន​ឲ្យ​ដឹង​ថា​ ប្រពន្ធ​​​របស់​គាត់​​ឈ្មោះ​សួន​ សា​មិន​ ហៅ​សម្ផស្ស​ អាយុ​៤២​ឆ្នាំ​ មានកូន​នៅ​ក្នុង​បន្ទុក​៦​នាក់​។

បុរសជា​ប្តី​បន្ត​ទៀត​ថា ​រូប​គាត់​បាន​លែងលះ​ប្រពន្ធដើម​ និង​បាន​មក​រួមរស់​ជាមួយ​ប្រពន្ធ​ក្រោ​យនេះ​ជាង​២០​ឆ្នាំ​មក​ហើយ​ គឺ​រស់នៅ​ជាមួយ​គ្នា​​​ផ្អែមល្ហែម​ណាស់​ តែ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រពន្ធ​គាត់​ចេះ​លេងល្បែង​ចាក់​កន្ទុយលេខ ​ហើយ​ចាញ់​ដល់​ថ្នាក់​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​នៅ​ធានា​គារ​ដោយប្រាប់​ថា ​យក​ប្រាក់​មក​ធ្វើ​ដើមទុន​រកស៊ី​ដឹង​អី​មិន​រា​ងចាល​នៅ​លួច​ទៅ​ចាក់​កន្ទុយលេខ​ដដែល ​ហើយ​ពេល​គាត់​តាម​ទាន់​ស្តី​បន្ទោសបន្តិប​ន្តួច​ង៉ក់​ង​រត់​ទៅ​ភ្នំពេញ​។

ក្រោយមក​ប្រមាណ​ជាង​១០​ថ្ងៃ​កូនស្រី​ពៅ​មាន​ជម្ងឺ​ធ្ងន់​ក៏​យក​ទៅ​ព្យាបាល​នៅ​ភ្នំពេញ កូន​ចង់​​ជួប​ម្តាយ​បុរស​ជា​ប្តី​ក៏​ហៅ​មក​ឲ្យ​ជួប​កូន​ ហើយ​បាន​អង្វរ​ឲ្យ​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ​កូន​ៗ​ត្រូវការ​ម្តាយ​ និង​បាន​និយាយ​ឈប់​ឲ្យ​ប្រពន្ធ​លេងល្បែង​ទៀត ​ពីព្រោះ​ល្បែង​វា​គ្មាន​កំណើត​ទេ ​ហើយ​ប្រពន្ធ​ក៏​យល់ព្រម​ និង​បាន​ស្បថស្បែ​រថា ​ឈប់​លេងល្បែង​ចាក់​កន្ទុយលេខ​ទៀត​ហើយ​។

កន្លង​មក​បាន​តែ​១​ឆ្នាំ​ខ្មោច​ល្បែង​ចូលម្តង​ទៀត​ ​ស្រាប់តែ​​​ប្រព្រឹត្ត​ចាក់​កន្ទុយលេខ​លើស​ដើម​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​គាត់​ទៅ​ទាន់​ចាក់​កន្ទុយលេខ​បញ្ចាំ​អត្តសញ្ញាណ​ប័ណ្ណទើប​​ស្តីបន្ទោសក៏​ផ្ទុះ​ជម្លោះ​ ក្រោយមក​ប្រពន្ធ​គាត់​គិត​ខ្លីក៏​យក​ថ្នាំ​វីតាមីន​ប្រមាណ​៧​គ្រាប់​លេប​ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​ម្តង​។

ចំណែក​ស្ត្រី​គិត​ខ្លីនិយាយ​ទាំង​ទឹកភ្នែក​ថា​ មូលហេតុ​គាត់​លេបថ្នាំ​សម្លាប់​ខ្លួន​ដោយសារ​តែ​ប្តី​គាត់​លួច​និយាយ​ទូរ​ស័ព្ទទាក់ទង​ទៅ​ប្រពន្ធដើម​និយាយ​មិន​ស្តាប់​ទើប​ខឹង​លែង​ចង់​រស់​ ។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កាន់តែ​ហួសចិត្ត​នោះ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ហើយ​មិន​ព្រម​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះទេ ​នៅ​ឈ្លោះជាមួយ​​ប្តី​ទារយក​ស៊ី​ម​ទូរស័ព្ទកាច់​ចោល​ទើប​យល់ព្រម​ព្យាបាល​​​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​​