ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា​ លោក​​​ប្រាក់ ប៉ូ​លី​ ប្រធាន​​ភូមិ​បាល​​ក្រុង​ប៉ោយ​ប៉ែ​ត​​ កំពុង​​រត់ការ​យក​​តំណែង​​ប្រធាន​មន្ទីរ​​សុរិយោដី​​ខេត្ត​បន្ទាយ​មាន​ជ័យ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ តាម​ប្រភព​​ក្រៅផ្លូវការ​បាន​បង្ហើប​ឱ្យ​​ដឹង​នៅ​ពេល​ថ្មី​​ៗ​នេះ​ថា លោក​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​នៅ​តំបន់​ជាយ​ដែន​កម្ពុជា-​ថៃ ក្រុង​​ប៉ោយប៉ែ​ត​ ហៅ​ថា សេដ្ឋី​វ័យក្មេង​​នោះ បាន​និង​​កំពុង​​ត្រៀម​​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ តាម​ប្រភព​​ក្រៅផ្លូវការ​បាន​បង្ហើប​ឱ្យ​​ដឹង​នៅ​ពេល​ថ្មី​​ៗ​នេះ​ថា  លោក​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​នៅ​តំបន់​ជាយ​ដែន​កម្ពុជា-​ថៃ ក្រុង​​ប៉ោយប៉ែ​ត​ ហៅ​ថា សេដ្ឋី​វ័យក្មេង​​នោះ បាន​និង​​កំពុង​​ត្រៀម​​លុយ​​​ចំនួន​​៥០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​យក​តំណែង​​ប្រធាន​មន្ទីរ​​ដែនដី និង​នគ​រូប​​នី​យ​កម្ម​​ខេត្ត​បន្ទាយ​មាន​​ជ័យ ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​​តំណែង​​ដោយ​​លោក លី សារី ។

ប្រជាពលរដ្ឋ​បាន​បង្ហើប​​ឱ្យ​​ដឹង​​ថា លោក​ប្រាក់ ប៉ូ​លី ក្រោយ​ពី​​ឡើង​កាន់​តំណែង​​ជា​ប្រធាន​ភូមិបាលក្រុង​ប៉ោយ​​ប៉ែ​ត រយៈ​​ពេល​ប្រមាណមួយ​​អាណត្តិម​ក​​នេះ គឺ​បាន​​យក​​បងប្រុស​បង្កើត​​ម្នាក់​​ឈ្មោះ​​ប្រាក់ ប៉ូ​លី​ន ជា​​មន្ត្រី​ក្រោម​​ឱវាទ ឱ្យ​​ខាង​ដើរ​ប្រមូល​​រក​​ផល
ប្រយោជន៍​​ពី​ប្រជា​ពលរដ្ឋ ដែល​សាងសង់​​សំណង់​ផ្ទះ​ល្វែង ឬ​អគារ​​ផ្សេង​ៗ​រីក​ដូច​​ផ្សិត ក្នុង​មួយ​ល្វែងប្រមាណ​ចំនួន៥០០ដុល្លារ ​រហូត​ដល់​១០០០ដុល្លារ​ បើ​ពលរដ្ឋ​ណា​ម្នាក់​​គ្មាន​លុយ​បង់​ឱ្យ​​តាម​ការ​កំណត់​ទេ​​នោះ គឺ​មិន​អាច​សាង​សង់​បាន​​ឡើយ ។

​ចំពោះ​​ប្រជាពលរដ្ឋ​ណា​ម្នាក់​​ចង់ទៅ​ធ្វើ​ប្លង់​​រឹង​ដល់​ក្រសួង​​វិញ​នោះ គឺ​លោក​​ប្រាក់ ប៉ូ​លី ទារ​​លុយឆៅ​ៗ​​ពី​ ៣០០០ដុល្លារ ​រហូត​ដល់​​៥០០០​​ដុល្លារ ទើប​អាច​ធ្វើ​បាន គឺ sice តែ​ម្តង ។ ពោល​​គឺ​បាន​ធ្វើ​ឱ្យ​​លោក​ប្រធាន​​ភូមិបាល​​រូប​នេះ គ្រប់​ទឹក​តែ​ម្តង ក្នុង​ការ​សប្បាយ​​ដើរ​​កើប​លុយយក​​ទៅ​ធ្វើ​មាន ធ្វើ​បាន​​ផ្ទាល់ខ្លួន​រហូត​លោក​​ប្រាក់ ប៉ូ​លី  ដែល​​ពលរដ្ឋដាក់​​នាមឱ្យ​​ថា ជា​សេដ្ឋី​វ័យក្មេង​​នោះបាន​​​យក​លុយ​ទៅ​សាងសង់​​លំនៅ​ឋាន​របស់​ខ្លួនឯង​ផ្ទាល់​ ជា​លក្ខ​ណៈ​​ផ្ទះល្វែង​ចំនួន២​ល្វែង និងមានកម្ពស់ដល់​​ទៅ​៤-៥​ជាន់​​មួយ​​កន្លែ​ង​​នៅ​ចំណុច​ខាងត្បូង​ផ្សារ​​អគ្គ​ថ្មី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ១ សង្កាត់ប៉ោយប៉ែត ​ក្រុង​​ប៉ោយ​​ប៉ែ​ត ។

ប្រភព​​បន្ត​ថា លំនៅ​ឋាន​​របស់​លោក​​ប្រាក់ ប៉ូ​លី ដ៏​​ធំ​ស្កឹម​ស្កៃ​មួយ​កន្លែង​នេះ ​គឺ​ពុំ​មានច្បាប់​​ទម្លាប់​ត្រឹមត្រូវ​​ទេ ហើយ​មិន​តែ​ប៉ុណ្ណោះ​លោក​​ប្រាក់ ប៉ូ​លី បានទៅ​​បង្កើត​ស្ថានីយប្រេង​សាំង​មួយ​កន្លែង​ទៀត នៅ​ជាប់​ពីខាងត្បូង​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​ក្នុងភូមិ​​ស្ទឹង​​បត់ សង្កាត់​ផ្សារ​​កណ្តាល ក្រុងប៉ោយ​​ប៉ែ​ត ។

យ៉ាងណា​ក៏​ដោយ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០១៥​ នេះ កោះសន្តិភាព​​មិន​អាច​ទាក់ទង ​ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​​បាន​នៅ​ឡើយ​ទេ ពី​លោក​ប្រាក់ ប៉ូ​លី ប្រធាន​ភូមិបាល​​ក្រុង​ប៉ោយ​​ប៉ែ​ត ជុំវិញ​ប្រភព​ក្រៅ​ផ្លូវការ និង​មានការ​រិះ​​ទាំង​អស់​ខាងលើ​​នេះ ដែល​លេចឮ​ខ្ចរ​ខ្ចាយ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​ខេត្តបន្ទាយមានជ័យ​​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​​ៗ​នេះ ។

ចំណែក​​លោក លី សារី ប្រធាន​មន្ទីរ​សុរិយោដី​​ខេត្ត​នោះ​វិញ ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា ព័ត៌មាន​នេះ​ លោក​ក៏​ទទួល​បាន​​តាម​រយៈ​ប​ណ្តាញ​ទំនាក់ទំនង​​សង្គម (Facebook) ​ដែរ ។  ប៉ុន្តែ​ប្រភព​នេះ​ ហាក់បីដូច​គ្រាន់តែ​ជា​ការ​​ញុះញង់​ប៉ុណ្ណោះ ហើយ​ថា​​ការ​ដោះ​​ដូរ​ណាមួយ​ ជា​ការ​សម្រេច​របស់​គណៈកម្មការ​​ខេត្ត និង​ក្រសួង​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក​​ទៀត ​លោក​លី សារី បាន​ព្រ​លយ​មាត់​​ថា ក្នុង​ការ​​ដោះ​​តំណែង​​នេះ​​ដែរ លោក​មិន​ហ៊ាន​​និយាយមុន​​ទេ ចាំ​ដល់​ពេល​ណា ​មាន​ចំណារស​ម្រេច គឺ​ពេល​នោះ​ចុះ​ ៕