ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី២នាក់បងប្អូនបង្កើត​លង់ទឹកស្រះ​ស្លា.ប់ អណ្តែតឡើង​ហើយ​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ ​​ក្មេង​ស្រី​២​នាក់​​បងប្អូន​បង្កើតដែល​បាន​លង់​ទឹក​ស្រះ​​ស្លា.ប់​ទាំង​២​នាក់ ​ត្រូវ​​បាន​​ក្រុម​សាច់ញាតិ​​ប្រទះឃើញអណ្តែត​ហើយ​ កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក​​ថ្ងៃ​ទី​២៤ ​មេ​សា ២០១៥ នេះ ស្ថិតនៅ​ចំណុចខាង​ជើង​វាលស្រែក្នុងភូមិ​​ត្រពាំង​រាំង

ខេត្ត​ត្បូងឃ្មុំ ​៖ ​​ក្មេង​ស្រី​២​នាក់​​បងប្អូន​បង្កើតដែល​បាន​លង់​ទឹក​ស្រះ​​ស្លាប់​ទាំង​២​នាក់ ​ត្រូវ​​បាន​​ក្រុម​សាច់ញាតិ​​ប្រទះឃើញអណ្តែត​ហើយ​ កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក​​ថ្ងៃ​ទី​២៤ ​មេ​សា ២០១៥ នេះ ស្ថិតនៅ​ចំណុចខាង​ជើង​វាលស្រែក្នុងភូមិ​​ត្រពាំង​រាំង ឃុំ​​មេមត់ ស្រុក​មេមត់ ​។

​ប្រភព​បានឱ្យ​ដឹង​​ថា ក្មេង​ស្រី​ទាំង​​២​នាក់ដែល​​លង់ទឹក​ស្រះ​​ស្លាប់​​១-​ឈ្មោះយី​វ នី​សា អាយុ​៩​ឆ្នាំ និង២-​ឈ្មោះ​យី​វ នី​តា អាយុ​៨​ឆ្នាំ រស់នៅភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ត្រូវ​បាន​លង់ទឹក​ស្រះ​កាលពី​​វេលា​ម៉ោងប្រហែល​២​ និង​៣០​នាទីរសៀល​ថ្ងៃ​ទី​២៣​ មេ​សា ២០១៥ ​។

​ប្រភព​បន្ត​ថា តាម​សមត្ថកិច្ច​មូលដ្ឋានដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​បាន​អះអាង​ថា​ ក្នុង​ករណី​នេះ ត្រូវ​បាន​សង្ស័យថា​​មានក្មេង​ស្រី​ម្នាក់បាន​ចុះ​​លាង​​ជើង  ហើយ​ក៏រអិល​​​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ  រួចក៏​មាន​ក្មេង​ស្រីម្នាក់ទៀត​​ឃើញ​បែប​នេះ​ ក៏​ប្រញាប់​ចុះ​ទៅ​ជួយ ​ទើប​ជា​ហេតុ​បណ្តាល​ឱ្យ​លង់​ស្លាប់​ទាំង​២​នាក់​​តែ​ម្តង ។

​ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ​​បញ្ជាក់​ថា បាន​បាត់​ក្មេង​ស្រី​ទាំង​២​នាក់​នេះកា​លពី​វេលា​ម៉ោង​១​រសៀល​​ថ្ងៃ​ទី​២៣ ​មេ​សា រហូត​ដល់​វេលា​ម៉ោង​៣​រសៀល ទើប​ក្មេង​ៗ​ដែល​ដើរ​លេងជាមួយ​មកក​ប្រាប់​ដល់​ឪពុក​ម្តាយ​​ថា​ « នី​តា ​និង​នី​សា»  បាន​លង់ទឹក​ស្រះបាត់ហើយ​​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព