ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកបង្កើត​ចាប់រំលោ.ភ​កូនស្រី​អាយុ១២ឆ្នាំ​ចំនួន​​៤លើក​ ទើបបែកធ្លាយ​ ​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​បុរស​​អគតិ​ម្នាក់ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​​​ចាប់ខ្លួន បន្ទាប់​ពី​​ស្ត្រី​ជា​ប្រពន្ធ​​​ប្ដឹង​ចោទប្រកាន់​​ពីបទ​​បំពាន​ផ្លូវ​ភេទ​ធ្ងន់ធ្ងរ​​ទៅ​លើ​កូនស្រី​ខ្លួន​​ ដែល​​ទើបតែ​​មាន​អាយុ​​១២​ឆ្នាំ​​បាន​​​ចំនួន​​៤​​លើក កាលពី​ថ្ងៃ​ទី​១៦ ​មេ​សា ២០១៥ ​។

ខេត្ត​បាត់​ដំបង​ ៖ ​បុរស​​អគតិ​ម្នាក់ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​​​ចាប់ខ្លួន បន្ទាប់​ពី​​ស្ត្រី​ជា​ប្រពន្ធ​​​ប្ដឹង​ចោទប្រកាន់​​ពីបទ​​បំពាន​ផ្លូវ​ភេទ​ធ្ងន់ធ្ងរ​​ទៅ​លើ​កូនស្រី​ខ្លួន​​ ដែល​​ទើបតែ​​មាន​អាយុ​​១២​ឆ្នាំ​​បាន​​​ចំនួន​​៤​​លើក កាលពី​ថ្ងៃ​ទី​១៦ ​មេ​សា ២០១៥ ​។

ប្រភព​​​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​​​ជាឪពុក​​ឈ្មោះ​​ហុង តឹក​ឆេ​ង អាយុ​​៦១​​ឆ្នាំ ​មាន​​ប្រពន្ធ​​​ឈ្មោះ​​សោម យ៉ា​ន អាយុ​៥២​ឆ្នាំ ​ចំណែក​កូន​ស្រី​រងគ្រោះ​អាយុ​១២​​ឆ្នាំ ពួកគេ​​​មាន​ទីលំ​​​នៅ​ភូមិ​-ឃុំ​​ខាងលើ​ ។

ប្រភព​បន្ត​​ថា ​​ក្នុង​សំណុំរឿង​នេះ ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​​ចោទ​ប្តឹង​ថា បាន​ចាប់បង្ខំ​កូនស្រី​រំលោភ​សេព​​ស​ន្ថ​វៈ​​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៤​​លើក ជាមួយ​និង​ការ​គំរាម​កំហែង​ ។

លោក​សេង លុ​ច បាន​បញ្ជាក់​​ថា បើ​តាម​បណ្ដឹង​របស់ប្រពន្ធ គឺ​ជន​នេះ​បាន​ចាប់​កូនស្រី​រំលោភ​តាំងពី​ដើមខែ​មីនា រហូត​ដល់​ដើម​ខែ​មេសា ដែល​ជា​​លើក​ចុង​ក្រោយ ទើប​បែកធ្លាយ​ហើយ​ប្ដឹង​​សមត្ថកិច្ច​ឱ្យ​​ចាប់ខ្លួន​ប្ដី​គម្រក់​​នេះ​​តែ​ម្ដង​។

​ក្មេង​ស្រី​រង​គ្រោះ​​ក៏​បាន​បញ្ជាក់​​ប្រាប់​សមត្ថកិច្ច​​ថា នាង​មិន​បាន​ចាំ​ថ្ងៃ​​កើតហេតុ​ដំបូង​​ទេ តែ​នាង​នៅ​ចាំ​ថា គឺ​នៅ​ក្នុង​អំឡុង​ដើមខែ​មីនា​​២០១៥​ នេះ ​។ នាង​និយាយ​ទៀត​​ថា កាល​ណោះ​ឪពុក​នាង​​តែង​ចូល​ទៅ​ចាប់​នាង​រំលោភ​ពេល​​យប់ ពេល​នាង​កំពុង​ដេក​ក្នុង​បន្ទប់ ហើយ​​ចំ​ពេល​ម្ដាយ​នាង​មិន​នៅ​ផ្ទះ​។ នាង​មិន​ហ៊ាន​ទម្លាយ​​រឿង​នេះ​ទេ ព្រោះ​ខ្លាច​ឪពុក​នាង​ធ្វើ​បាប​។ ឪពុក​នាង​តែ​គំរាម​ធ្វើបាប​​នាង​មិន​ឈប់ ពេល​រំលោភ​នាង​ម្ដង​ៗ ​។

នាង​បញ្ជាក់​ថា លើក​​ចុង​ក្រោយ​គឺ​នៅ​យប់​ថ្ងៃ​ទី​០៥ ​មេ​សា ពេល​ម្ដាយ​នាង​មិន​នៅ​ផ្ទះ ឪពុក​នាង​បាន​ចាប់រំលោភ​នាង​ម្ដង​ទៀត ទើប​នៅ​ថ្ងៃ​ទី​៦​មេ​សា នាង​ទ្រាំ​លែង​​បាន ​ក៏​ទម្លាយ​រឿង​នេះ​ប្រាប់​ម្ដាយ​នាង​តែ​ម្ដង​ទៅ​។

​​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព