ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ប្ញស្សី​កែវ​ជួប​ប្រជុំ​ដាក់​ផែន​ការ​ការ​ពារ​សន្តិ​សុខ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ប្ញស្សី​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​២ មេសា នេះ បាន​ជួប​ប្រជុំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ដើម្បី​​ដាក់​ផែន​ការ​ និង​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ ​​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ប្ញស្សី​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​២ មេសា នេះ បាន​ជួប​ប្រជុំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ដើម្បី​​ដាក់​ផែន​ការ​ និង​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ ​​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ធ្វើ​យ៉ាង​ណា​បង្ក​លក្ខណៈ​​​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​សុវត្ថិ​ភាព និង​សប្បាយ​រីក​រាយ​។

អង្គ​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោយ​អធិបតី​ភាព​លោក​កូប ស្លេះ អភិ​បាល​រង​ខណ្ឌ​ និង​ជា​តំណាង​លោក​ធុយ សុខន អភិ​បាល​ខណ្ឌ​ប្ញស្សី​កែវ​។ ក្នុង​អង្គ​ប្រជុំ​នេះ លោក​កូប ស្លេះ​ បាន​ណែ​នាំ​ឱ្យ​កង​កម្លាំង​សមត្ថ​កិច្ច​ ក៏​ដូច​ជា​អាជ្ញា​ធរ​មូល​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ និង​ពង្រឹង​សន្តិ​សុខ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​។

លោក​ក៏​បាន​ណែ​នាំ​ដ​ល់​មេ​ប៉ុស្តិ៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​តាម​ទូរ​ស័ព្ទ ឬ​មក​ប្តឹង​ ជៀស​វាង​អាជ្ញា​ធរ ឬ​សមត្ថ​កិច្ច​ដែល​ប្រចាំ​ការ​ឆ្លើយ​ថា​ជាប់​រវល់​ ត្រូវ​មាន​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​ជួយ​ដល់​ពួក​គាត់ ជា​ពិសេសលោក​​​បាន​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អគ្គិភ័យ ចោរ​គាស់​ផ្ទះ ល្បែង​ស៊ី​សងជា​ដើម​ ព្រម​ទាំង​​បំផុស​ឱ្យ​ពលរដ្ឋតុប​តែង​លំអ និង​ដាក់​ទង់​ជាតិ​ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព​ក្នុង​មូល​ដ្ឋាន​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព