ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឡុ​ង សំ​អឿ​ន ៖ ​រថយន្ត​ស្លាក​លេខ​អង្គការ​ដឹកឈើ​គ្រញូង​មួយ​គ្រឿង​ត្រូវ​បា​នប​ង្គ្រា​ប

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖​ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ចេញ​នូវ​សារាចរដើម្បី​បញ្ចប់​ការ​កា.ប់​ឈើ​គ្រញូងទាំង​នៅ​ក្នុង​ទឹកដី​កម្ពុជា ទាំង​នៅ​ក្នុង​ទឹកដី​ប្រទេស​ជិតខាង​ក្តី ​រហូត​មក​ទល់​ពេល​នេះ​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​តែ​បន្ត​សកម្ម​

ខេត្តសៀមរាប ៖​ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ចេញ​នូវ​សារាចរដើម្បី​បញ្ចប់​ការ​កាប់​ឈើ​គ្រញូងទាំង​នៅ​ក្នុង​ទឹកដី​កម្ពុជា ទាំង​នៅ​ក្នុង​ទឹកដី​ប្រទេស​ជិតខាង​ក្តី ​រហូត​មក​ទល់​ពេល​នេះ​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​តែ​បន្ត​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​ជិត​ផុត​ពូជ​​នេះតាម​គ្រប់​រូបភាព​ដដែល ។​

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ពី​តំបន់​ខេត្ត​ភាគ​ឧត្តរ​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​បន្ត​កើតឡើង​គ្រប់​រូបភាពចាប់តាំងពី​ឆ្នាំ ២០០៨ រហូត​មកតាម​រថយន្ត​តូច​ធំ និង​តាម​បែប​បន្លំ​ភ្នែក ដូច​ជា​បង្កប់​ក្រោម​រថយន្ត​ដឹក​ទំ​និ​ញ​ផ្សេង​ៗ ឬ​ក៏​ហ៊ាន​រហូត​ដល់​ថ្នាក់​ក្លែងបន្លំ​ដឹក​តាម​រថយន្ត​ពេទ្យ​, រថយន្ត​អង្គភាព​កាកបាទក្រហម​, រថយន្ត​ក្រុមហ៊ុន​សាំង​, រថយន្ត​ស្រា​បៀរ​, និង​រថយន្ត​អង្គការ​ក្រៅរ​ដ្ឋា​ភិ​បាល ជាដើម​។ ​​ប៉ុន្តែ​យូ​ៗ​ម្តងក៏​ត្រូវ​បាន​សមត្ថកិច្ច​ប​ង្គ្រា​ប​បាន​ម្តងម្កាល​ដែរ  ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ មេ​សា ​២០១៥ នេះ សមត្ថកិច្ច​ចំរុះ​មួយ​ក្រុមបាន​ស្ទាក់​ចាប់​រថយន្ត​ធុន​តូច​មួយ​គ្រឿង ដែល​មាន​បំពាក់​ស្លាក​លេខ​(OI )​ដែល​គេ​ស្គាល់​ថា​ ជា​ប្រភេទ​ស្លាក​លេខ​អង្គការក្រៅរដ្ឋាភិបាល ដោយ​មាន​ផ្ទុក​កំណាត់ឈើ​គ្រញូង​ចំនួន១៩ដុំនៅ​ក្នុង​នោះ​។

ជុំវិញ​ការ​ស្ទាក់​ចាប់​រថយន្ត​បំពាក់​ស្លាក​លេខ​អង្គការ​ខាងលើ មេ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ លោក​វ​រ​សេនីយ៍​ត្រី ឡុ​ង សំ​អឿ​ន បាន​ថ្លែងប្រាប់នៅ​ព្រឹក​ថ្ងៃ​ទី ០១ មេ​សា នេះ​ថា​ ​ប្រតិបត្តិការ​​ប​ង្គ្រា​ប​នេះ​ធ្វើ​ឡើង​នៅ​វេលា ម៉ោង៩​ និង​៣០នាទីព្រឹកមិញ​នេះ នៅ​ចំណុច​ភូមិសាស្ត្រ​ព្រៃស្ងាត់​មួយ​កន្លែង  ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​តាម​សៀម ស្រុក​ស្វាយ​លើ ភាគ​ខាងជើង ឈៀង​ខាងកើត ចម្ងាយ​ប្រមាណ​ជាង​៧០គីឡូ​ម៉ែត្រពី​ទីប្រជុំ​ខេត្តសៀមរាប​។

លោក​បន្ត​ថា​ ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​រួម​គ្នា​រវាង​កម្លាំង​របស់​លោកជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ស្វាយ​លើ​ផង​ដែរ​។​ ទោះជា​យ៉ាងនេះ​ក្តី​ពុំ​មាន​ជន​ពាក់​ព​ន្ធ័​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​​នោះ​ទេ ដោយ​សមត្ថកិច្ច​អះអាង​ថា ​អ្នក​បើកបររថ​យន្ត​បាន​បើកទ្វារ​រត់​ចូល​ព្រៃ​បាត់​ស្រមោល​ភ្លាម​ៗ​ក្រោយ​ពី​គេ​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។

លោក​ឡុ​ង សំ​អឿ​ន បាន​បន្ត​ទៀត​ថា​ រថយន្ត​ដែល​ប​ង្គ្រា​ប​បាន​នោះ​មាន​ម៉ាក ហ្វ​ត (ford ) ព​ណ៏​ទឹកប៊ិច ពាក់​ស្លាក​លេខ OI-6514  ដែល​ជា​ស្លាកលេខ​អង្គការក្រៅរដ្ឋាភិបាល និង​មាន​ផ្ទុក​កំណាត់ឈើ​គ្រញូង​ចំនួន១៩ដុំ ទម្ងន់ ២១៧ គីឡូក្រាម​។ ​លោ​កថា​ បច្ចុប្បន្ន​ទាំង​រថយន្ត​ ទាំង​វត្ថុ​តាង​ឈើ​គ្រញូង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើដើម្បីកសាងសំណុំរឿង​បញ្ជូន​ទៅ​តុ​លា​ការចាត់ការ​តាម​និ​តិ​វិធី​ស្តី​ពី​ព្រៃឈើ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព