ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​និង លោក សម រង្ស៊ី​ ឯកភាពគ្នាជ្រើសរើស​លោក ហង្ស ពុទ្ឋា ​ជំនួសលោកស្រី ពុង ឈីវកេក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅ​តំណែងសមាជិក គ.ជ.ប ទី៩ ​ជំនួសលោកស្រី​ ពុង ឈីវកេក​ ត្រូវបានសម្តេចតេជោ ​ហ៊ុន សែន​ និង លោកសម រង្ស៊ី បាន​

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅ​តំណែងសមាជិក គ.ជ.ប ទី៩ ​ជំនួសលោកស្រី​ ពុង ឈីវកេក​ ត្រូវបានសម្តេចតេជោ ​ហ៊ុន សែន​ និង លោកសម រង្ស៊ី បាន​ឯកភាព​គ្នា​ជ្រើសរើសយក​លោកបណ្ឌិត ហង្ស ពុទ្ឋា ​នាយកប្រតិបត្តិអង្គការ​និកហ្វិកដែលជាអង្គការឃ្លំាមើល​ការបោះឆ្នោតនៅ​ក្នុងប្រទេសកម្ពុជា ។ នេះបើតាម​គេហទំព័រមួយចំនួន​ដែលចេញផ្សាយ​នៅល្ងាចថ្ងៃទី៣១ ​មីនា ​២០១៥ ។

យ៉ាងណាក៍ដោយ​ព័ត៌មានខាងលើនេះ​មិនទាន់​ត្រូវបានមន្រ្តីជាន់ខ្ពស់​​គណបក្សប្រជាជនកម្ពុជា​​និងគណបក្សសង្គ្រោះជាតិ​​បញ្ចេញឈ្មោះបេក្ខជន​ពិតបា្រកដ​ឲ្យដឹងនោះទេ​​ គ្រាន់តែ​ដឹងថា​សម្តេចតេជោ​ ហ៊ុន សែន ​និង លោក សម រង្ស៊ី ​បានព្រមព្រៀងគ្នា​ជ្រើសរើសបេក្ខជន​ជំនួសលោកស្រី ពុង ឈីវកេករួចហើយ​ ។ ចំណែក លោក​បណ្ឌិត​ ហង្ស ពុទ្ឋា ​ក៍មិនអាចទាក់ទង​ដើម្បីសុំការអត្ថាធិប្បាយ​បានដែរនៅល្ងាចថ្ងៃទី៣១មីនានេះ ។

ជាការកត់សម្គាល់​ប្រសិនបើសម្តេចតេជោ ​ហ៊ុន សែន និង ​លោក សម រង្ស៊ី ​ឯកភាពខាងលើនេះមែន ​គឺបានធ្វើឡើងភ្លាមៗ ​បន្ទាប់ពីប្រធាន​អង្គការ​សិទ្ឋិ​មនុស្សលីកាដូ ​​​លោកស្រី ពុង​ ឈីវកេក​ ​​បានចេញ​សេចក្តីថ្លែង​ការណ៍ថ្ងៃនេះថា​ ​លោកស្រី​មិនអាច​ទទួល​​យក​តំណែង​ជា​សមាជិកទី៩​នៃ​គណៈកម្មាធិការ​ជាតិរៀប​​ ចំការបោះឆ្នោត(គ.ជ.ប)ថ្មី​នោះបានទេ ។

យ៉ាងណាក៍ដោយ​​នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១​ ​​មីនា ២០១៥ ​​ដែលត្រូវបានគេបង្ហោះ​​នៅក្នុងបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook)​ លោកស្រី ពុង ឈីវកេក​ ​មិនបានបញ្ជាក់ពី​មូលហេតុ​ពិតបា្រកដ​ដែលលោកស្រីមិន​ទទួល​យកតំណែងនេះទេ​ ​គ្រាន់តែបញ្ជាក់ថា ​តួនាទីជា​សមាជិកទី៩ ​ “​សម្រាប់​ខ្ញុំគឺ​ជាសមាជិកឯករាជ្យម្នាក់​ ​ពិតជានឹងរួមវិភាគ​ទាន​យ៉ាងសំខាន់ដល់អព្យាក្រឹតភាព​​នៃស្ថាប័នរៀបចំការ​​បោះឆ្នោត ដើម្បី​សម្រេច​បេសកកម្ម​របស់ខ្លួន​ស្រប​តាមរដ្ឋធម្មនុញ្ញ​និងច្បាប់ជាធរមាន​ ​ “ប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ ​​​លោកស្រីប្រធានអង្គការ​សិទ្ឋិមនុស្សលីកាដូ ​ ​ក៍បានសុំអភ័យ​ទោសចំពោះជន​រួមជាតិ​ទំាងឡាយ​ដែលមានជំនឿ​លើលោកស្រី ​​ហើយដែលអាចមានការ​ខកចិត្ត​ដោយសារ​ការ​សម្រេចនេះ ៕