ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានមិត្តភាពកម្ពុជា​-ចិនមេគង្គនិង​ផ្លូវជាតិលេខ៩​ពីស្ទឹងត្រែង​ទៅព្រះវិហារនឹងត្រូវ​សម្ពោធដាក់ឲ្យប្រើបា្រស់​នៅព្រឹកស្អែក​ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ​ ស្ពានមិត្តភាពកម្ពុជា-​ចិនមេគង្គនិងផ្លូវជាតិ​លេខ៩តភ្ជាប់ពី​ខេត្តស្ទឹងត្រែង​ទៅខេត្តព្រះវិហារ​​នឹងត្រូវសម្ពោធ​

ខេត្តស្ទឹងត្រែង ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ​ ស្ពានមិត្តភាពកម្ពុជា-​ចិនមេគង្គនិងផ្លូវជាតិ​លេខ៩តភ្ជាប់ពី​ខេត្តស្ទឹងត្រែង​ទៅខេត្តព្រះវិហារ​​នឹងត្រូវសម្ពោធ​ដាក់​ឲ្យ​ប្រើបា្រស់​ជាផ្លូវការនៅព្រឹកថ្ងៃទី០១​ មេសា ​២០១៥​ ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន ។

ស្ពានមិត្តភាពកម្ពុជា​-ចិនមេគង្គ ​មានទីតំាងស្ថិតនៅក្នុងភូមិបាចុង ​សង្កាត់ព្រះបាទ​ ក្រុងស្ទឹងត្រែង ​មានបណ្តោយប្រវែង១៧៣១ម៉ែត្រ ​ទទឹង១៣,៥ម៉ែត្រ និង​ផ្លូវ​ជាតិលេខ៩​ ប្រវែង ១៤២ ​គីឡូម៉ែត្រនេះ​ ចំណាយថវិកាសាងសង់​សរុបជាង៥០លានដុល្លារ ​បានមកពីកម្ចីសម្បទាន​ពីរដ្ឋាភិបាលចិន ​និងបានចាប់​ផ្តើម​ស្ថាបនា​តំាងពីដើមខែមេសា ២០១១ ។

ចំពោះប្រសាសន៍សំខាន់ៗ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ដែលនឹងថ្លែងក្នុងពិធី​ខាងលើនេះ​នឹងមានផ្សាយជូនជា​បន្តបន្ទាប់​នៅលើ​គេហទំព័រកោះសន្តិភាព​តាមអាសយដ្ឋាន ​WWW.KSPG.CO ​និងនៅលើសារព័ត៌មាន​កោះសន្តិភាព ៕​